បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសបង្កើនសម្ពាធលើសហភាពអឺរ៉ុប

(VOVWORLD) -លោកស្រី Theresa May បានអះអាងថារដ្ឋាភិបាលប្រកាន់ខ្ជាប់គោលដៅទទួលឲ្យបានការផ្លាស់ប្ដូរថ្មី ដែលមានលក្ខណៈចាប់បង្ខំខាងគតិយុត្តិអំពី បញ្ហាព្រំដែននៅលើកោះអៀរឡង់ ។
បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសបង្កើនសម្ពាធលើសហភាពអឺរ៉ុប - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May (រូបថត៖ TTXVN)

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May កំពុងបង្កើនសម្ពាធ ដោយចាប់បង្ខំឲ្យសហភាពអឺរ៉ុប (EU) ត្រូវធ្វើសម្បទានលើបញ្ហាព្រំដែននៅលើកោះអៀរឡង់ ឬប្រឈមនឹងគ្រោះអាសន្នដែលអង់គ្លេសចាកចេញពី EU ដោយគ្មានការព្រមព្រៀងណាមួយ ថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍របស់ EU ទៀតផង។ តាមខ្លឹមសារនៃសុន្ទរកថារបស់ លោកស្រី Theresa May នៅក្នុងជំនួបជាមួយពលករនៅកំពង់ផែ Grimsby ភាគខាងជើងប្រទេសអង់គ្លេសនាថ្ងៃទី ៨ ខែមិនាថា លោកស្រីនឹងលើកជម្រើសមួយចំនួនសម្រាប់ EU ដើម្បីធានាថា ភាគីទាំងពីរមានការព្រមព្រៀងចុងក្រោយ ហើយអង់គ្លេសនឹងចាកចេញពី EU នាថ្ងៃទី ២៩ ខែមិនាខាងមុខ។ លោកស្រី Theresa May បានអះអាងថារដ្ឋាភិបាលប្រកាន់ខ្ជាប់គោលដៅទទួលឲ្យបានការផ្លាស់ប្ដូរថ្មី ដែលមានលក្ខណៈចាប់បង្ខំខាងគតិយុត្តិអំពី បញ្ហាព្រំដែននៅលើកោះអៀរឡង់ មុនពេលសភាអង់គ្លេសបោះឆ្នោតជាលើកទី ២ លើការព្រមព្រៀង Brexit ដែលរដ្ឋាភិបាលអង់គ្លេស និង EU ទទួលបាន នាថ្ងៃទី ១២ ខែមិនាខាងមុខ។ ខុទ្ធកាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថាលោកស្រី Theresa May បានសង្កត់ធ្ងន់ថា មុនពេលសមាជិកសភាអង់គ្លេស បោះឆ្នោតនាសប្ដាខាងមុខនោះ EU ត្រូវមានជម្រើសដែរ។ លោកស្រី នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានអះអាងថាទោះបីជាទីក្រុងឡុងដ៏បានធ្វើការជាមួយទីក្រុងប្រ៊ុចសែលយ៉ាងសកម្មក៏ដោយ ប៉ន្តែរាល់ការសម្រេចរបស់ EU នាពេលខាងមុខនឹងជះឥទ្ធិពលដ៏ធំធេងទៅលើលទ្ធផលនឹការបោះឆ្នោតនៅសភាជាន់ទាបអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ