បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២២ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានទទួលជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីសដែលក្នុងជំនួបនេះ មេដឹកនាំអង់គ្លេសបានអះអាងថា លោកចង់បានកិច្ចព្រមព្រៀងមួយស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស) ដែលត្រូវបានគេស្គាល់ថាជា Brexit។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុប - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron  (ខាងស្តាំ) ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នៅទីក្រុងប៉ារីសថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ THX/TTXVN) 

នៅឯជំនួប លោកនាយករដ្ឋមន្រ្តី Johnson  បានសង្កត់ធ្ងន់ថា “ខ្ញុំចង់បញ្ជាក់អោយច្បាស់ថា ខ្ញុំចង់បានកិច្ចព្រមព្រៀងមួយ។ ហើយខ្ញុំគិតថា យើងអាចឈានដល់កិច្ចព្រមព្រៀង នោះគឺជាកិច្ចព្រមព្រៀងល្អមួយដែរ។ លោកក៏បានអោយដឹងថា លោកហាក់ដូចជាទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង លោកស្រី Angela Merkel កាលពីថ្ងៃទី ២១ ខែសីហា  ព្រមទាំងអំពាវនាវអោយ  Brexit ត្រូវបញ្ចប់អោយសមហេតុសមផលបំផុត ស្របតាមផលប្រយោជន៍របស់ភាគីទាំងពីរតែម្តង។ យ៉ាងណាមិញ  លោក Johnson ក៏បានសង្កត់ធ្ងន់ថា អង់គ្លេសនឹងនៅតែចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលា មិនថា មានឬគ្មានកិច្ចព្រមព្រៀងនោះទេ។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីរូបនេះក៏បានលើកឡើងថា មិនថាក្នុងស្ថានភាពបែបណាក៏ដោយ អង់គ្លេសនឹងមិនបង្កើតសកម្មភាពត្រួតពិនិត្យនៅតាមតំបន់ព្រំដែនរវាងរដ្ឋសមាជិកសហភាពអ៊ឺរ៉ុប គឺអៀរឡង់ និងតំបន់ខាងជើងអៀរឡង់របស់អង់គ្លេសឡើយ។

ចំណែកឯលោកប្រធានាធិបតី Macron បានអះអាងថា បច្ចុប្បន្ននេះ ពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីចរចាលើកិច្ចព្រមព្រៀង "លែងលះ" ថ្មីនោះទេ។ ទោះបីជា សេណា រីយ៉ូ “Brexit រឹង” (សំដៅទៅលើការដែលអង់គ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀង) គឺជាអ្វីៗ ដែលសហភាពអឺរ៉ុបមិនចង់បានក៏ដោយ ប៉ុន្តែលោក Macron បានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តនេះ នៅតែត្រៀមជាស្រេចចំពោះការចាកចេញរបស់អង់ គ្លេស ដោយគ្មាន រយៈពេលអន្តរកាល។

មុននេះ ក្នុងកិច្ចពិភាក្សាជាមួយសមភាគីអង់គ្លេស  Johnson អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានបង្ហាញក្តីសង្ឃឹមថា សហភាពអឺរ៉ុបនិងអង់គ្លេស អាចឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីជៀសវាងសេណារីយ៉ូ  Brexit រឹង” ក៏បានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ