បញ្ហា Brexit ៖ ប្រជាពលរដ្ឋនៅមន្ទិលសង្ស័យទៅលើអនាគតរបស់ចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើង

បញ្ហា Brexit ៖ ប្រជាពលរដ្ឋនៅមន្ទិលសង្ស័យទៅលើអនាគតរបស់ចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើង - ảnh 1
បញ្ហា Brexit ៖ ប្រជាពលរដ្ឋនៅមន្ទិលសង្ស័យទៅលើអនាគតរបស់ចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើង (VNA)


(VOVworld) – តាមការស្ទង់មតិស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU)
ឬហៅថា Brexit របស់កាសែតអង់គ្លេស Observer បានឲ្យដឹងថា៖ ប្រជាពលរដ្ឋ
ភាគច្រើនចាត់ទុកថា Brexit នឹងបង្កើនលទ្ធភាពបែកបាក់ក្នុងចក្រភពអង់
គ្លេស និងអៀកឡង់ខាងជើង។ លទ្ធផលពោលខាងលើអាជាព័ត៌មានអសកម្ម
សំរាប់ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May ក្នុង
ពេល ដែលលោកស្រី  May បានរៀបចំផែនការទៅបំពេញទស្សនកិច្ចនៅតំបន់
 Wales Scotland និងអៀកឡង់ខាងជើងសំដៅស្វែងរកការស្រុះចិត្តគំនិតមុន
ពេលចាប់ ផ្តើមមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុង  Lisbon នាចុងខែមិនានេះ
ដើម្បីឈានចូល ជាផ្លូវការក្នុងដំណើរការ Brexit។ ២ ថ្ងៃមុនពេលលទ្ធផលនៃ
ការស្ទង់មតិពោល ខាងលើត្រូវបានប្រកាស រដ្ឋមន្ត្រីទី ១​ របស់រដ្ឋាភិបាល
Scotland លោកស្រី Nicola Sturgeon បានប្រកាសថា៖  ការបោះប្រជាមតិលើក
ទី ២ ស្តីអំពី Scotland ចាកចេញពីចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើង
នឹងប្រព្រឹត្តទៅតាមកាលកំណត់។ តាមការស្ទង់មតិនាពេល ថ្មីៗនេះ  ប្រជាពល
រដ្ឋ Scotland ចំនួន ៤៧% អាចយល់ព្រម អំពីការបោះឆ្នោតលើកទី ២ អំពី
ខឿនឯករាជ្យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ