បញ្ហា Brexit៖ ប្រធាន EC សង្កត់ធ្ងន់ថា អង់គ្លេសនឹងត្រូវទទួលខុសត្រូវប្រសិនបើ Brexit បានប្រព្រឹត្តិទៅ ដោយគ្មានកិច្ចព្រមព្រៀង

(VOVWORLD) - លោក និងលោក     Barnier កំពុងខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយអង់គ្លេស ស្ដីពីការចាកចេញពីសហភាព អឺរ៉ុប (EU) ព្រមទាំងចាត់ទុកថា វានឹងក្លាយទៅជា “ គ្រោះមហន្តរាយ”ចំពោះទាំងទីក្រុងឡុងដ៍ និងទីក្រុងប៊្រុចសែល។
បញ្ហា Brexit៖ ប្រធាន EC សង្កត់ធ្ងន់ថា អង់គ្លេសនឹងត្រូវទទួលខុសត្រូវប្រសិនបើ Brexit បានប្រព្រឹត្តិទៅ ដោយគ្មានកិច្ចព្រមព្រៀង - ảnh 1 ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Jean - Claude Juncker

(រូបថត៖ TTXVN)

នាថ្ងៃទី ២៦ ខែកញ្ញា ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Jean - Claude Juncker បានឲ្យដឹងថា លោក និង លោក Michel Barnier ប្រធានក្រុមចរចា Brexit របស់ EU កំពុងខិតខំប្រឹងប្រែង ដើម្បីអាចទទួលបានកិច្ចព្រមព្រៀង Brexit មួយ។ លោកបន្តថា ប្រសិនបើ ភាគីទាំងពីរនៅតែទទួលបរាជ័យនោះ អង់គ្លេសនឹងត្រូវទទួលខុសត្រូវ។

ឆ្លើយសម្ភាសន៍កាសែត Augsburger Allgemeine (អាល្លឺម៉ង់) លោក Jean - Claude Juncker បានអះអាងថា លោក និងលោក     Barnier កំពុងខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយអង់គ្លេស ស្ដីពីការចាកចេញពីសហភាព អឺរ៉ុប (EU) ព្រមទាំងចាត់ទុកថា វានឹងក្លាយទៅជា “ គ្រោះមហន្តរាយ”ចំពោះទាំងទីក្រុងឡុងដ៍ និងទីក្រុងប៊្រុចសែល ប្រសិនបើ Brexit បានប្រព្រឹត្តិទៅ ដោយមិនស្របតាមដំណើរការដែលបានរៀបចំឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ