បញ្ហា Brexit ៖ រដ្ឋាភិបាលអង់គ្លេសប្រកាសគោលនយោបាយអន្តោប្រវេសន៍ថ្មី

(VOVWORLD) -  នៅថ្ងៃទី ១៩ ខែធ្នូ រដ្ឋាភិបាលអង់គ្លេសបានប្រកាសកម្មវិធីកំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍ដ៏ធំបំផុតរបស់ខ្លួន អស់រយៈពេលជាច្រើនទសវត្សកន្លងទៅ ដោយ គូសសញ្ញាខ័ណ្ឌបញ្ចប់ចំពោះរាល់ការអនុគ្រោះពិសេសសម្រាប់ពលរដ្ឋសហភាពអឺរ៉ុប (EU) ខណៈពេលដែល នៅតែសន្យា ទុកពេលវេលាឲ្យអង្គភាពអាជីវកម្មស៊ុំានឹងផែនការក្រោយ Brexit ។

នៅក្នុងគោលនយោបាយអន្តោប្រវេសន៍ ក្រោយ Brexit ដែលបានទន្ទឹងរងចាំពីយូរណាស់មកហើយ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ប្រព័ន្ធអន្តោប្រវេសន៍ថ្មីនឹងផ្តល់អាទិភាពសម្រាប់កម្មករមានថ្វីដៃនិងមានការប្រតិបត្តិដោយយុត្តិធម៌សម្រាប់ទាំងពលរដ្ឋរបស់ EU ផងនិងពលរដ្ឋក្រៅ EU ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ