បញ្ហា Brexit - សហភាពអឺរ៉ុបអាចជួបការពិបាកក្នុងទទួលយកការផ្អាក Brexit ក្នុងរយៈពេលវែង

(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Liam Fox បានឲ្យដឹងថា សហភាពអឺរ៉ុបមិនអាចយល់ព្រមនឹងការដែលអនុញ្ញាតឱ្យអង់គ្លេសពន្យាពេលបន្ថែមទៀតនូវការចាកចេញពីសហភាពអឺរ៉ុប ក្នុងរយៈពេលវេងដោយសារតែ ប្លុកនេះកំពុងរៀបចំការបោះឆ្នោតសំខាន់ៗមួយចំនួននាពេលខាងមុខ។
បញ្ហា Brexit - សហភាពអឺរ៉ុបអាចជួបការពិបាកក្នុងទទួលយកការផ្អាក Brexit ក្នុងរយៈពេលវែង - ảnh 1 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Liam Fox

ទោះបីជាចាតុទុកថាអង់គ្លេសចាកចេញពី EU អាចប្រព្រឹត្តទៅតាមកាលកំណត់ ពោលគឺនៅថ្ងៃ ២៩ មីនាក៏ដោយ ប៉ុន្តែ លោក Liam Fox បានទទួលស្គាល់ថា ការពន្យាពេលគឺពិតជាចាំបាច់សម្រាប់អង់គ្លេសនៅពេលដែលចាកចេញពី EU ដោយរលូនផងដែរ។ ទន្ទឹមនឹងនេះដែរ កាសែត Sunday Independent របស់អៀរឡង់ បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះថា នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានបង្ហើបជាមួយ        គណៈរដ្ឋមន្ត្រីប្រទេសនេះថា មានលទ្ធភាពខ្ពស់នៃកាលកំណត់របស់ Brexit គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមីនាខាងមុខ នឹងត្រូវបានពន្យារពេលរហូតដល់ខែមិថុនា។ កាសែតនេះក៏បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីម្នាក់នៅក្នុងគណៈរដ្ឋមន្ត្រីអៀរឡង់ដែលបានឲ្យដឹងថា នេះគឺជាព័ត៌មានដែលលោក Varadkar បានបង្ហើបដោយឡែកទៅកាន់គណៈរដ្ឋមន្ត្រីប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ