បញ្ហា Brexit៖ អង់គ្លេសត្រៀមខ្លួនជាស្រេចសំរាប់សេណារីយ៉ូដែលមិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU

(VOVWORLD) - អង់គ្លេសនិងសហភាពអឺរ៉ុប (EU) មានលទ្ធភាពជាច្រើននឹងទទួលបានកិច្ច ព្រមព្រៀងមួយក្រោយពីវង់ចរចានានាអំពីបញ្ហា Brexit ប៉ុន្តែឡុងដ៍បានត្រៀម រៀបចំឲ្យសេណារីយ៉ូដែលមិនទទួលបានកិច្ចព្រមព្រៀងណាជាមួយប្លុកនេះ ហើយ។
បញ្ហា Brexit៖ អង់គ្លេសត្រៀមខ្លួនជាស្រេចសំរាប់សេណារីយ៉ូដែលមិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU - ảnh 1 រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់ អង់គ្លេសលោក David Davis ថ្លែងមតិនៅទីក្រុងឡុងដ៍នាថ្ងៃទី២១ វិច្ឆិកា (រូបថត៖ AFP/TTXVN)

នេះជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់ អង់គ្លេសលោក David Davis នាថ្ងៃទី២១ វិច្ឆិកា។ តាមលោកថា ការទទួលបាន កិច្ចព្រមព្រៀងមួយជាមួយ EU មិនត្រឹមតែជាលទ្ធផលងាយកើតមានឡើងបំផុត ប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលល្អបំផុតចំពោះអង់គ្លេសទៀតផង។ ប៉ុន្តែ ក្នុង ឋានៈជារដ្ឋាភិបាលមានការទទួលខុសត្រូវ ឡុងដ៍នឹងត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដើម្បីទប់ទល់នឹងករណីគួរឲ្យភ្ញាក់ផ្អើលដែលអាចកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ