បញ្ហា Brexit - អង់គ្លេសនិងសហភាពអឺរ៉ុបបានឈានជិតដល់កិច្ចព្រមព្រៀងមួយ

(VOVWORLD) - សហភាពអឺរ៉ុប (EU) និងអង់គ្លេសកំពុងឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងគតិយុត្តិមួយផ្សេងទៀត ដែលក្នុងនោះ EU នឹងសង្កត់ធ្ងន់ថែមទៀតលើលក្ខណៈជាបណ្តោះអាសន្ននៃបទបញ្ញត្តិដែលហៅថាជា "របងរាំងស្កាត់" នៅព្រំដែនអៀរឡង់និងតំបន់ដែនដីអៀរឡង់ខាងជើងចំណុះអង់គ្លេសទៀតផង ក៏ប៉ុន្តែបានបដិសេធចំពោះការដាក់ចេញរាល់ការប្តេជ្ញាច្បាស់លាស់ មុនពេលរដុ្ឋសភាអង់គ្លេសបង្ហាញទស្សនៈរបស់ខ្លួននោះទេ។
បញ្ហា Brexit - អង់គ្លេសនិងសហភាពអឺរ៉ុបបានឈានជិតដល់កិច្ចព្រមព្រៀងមួយ - ảnh 1 ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncke

មួយថ្ងៃបន្ទាប់ពី នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker បានជួបពិភាក្សាគ្នានៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ដើម្បី     ស្វែងរកផ្លូវចេញពីការជាប់គាំងនៃកិច្ចចរចារ Brexit នោះ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ពាក្យសំដីរបស់អ្នកការទូតមួយរូបដែលមិនបញ្ចេញឈ្មោះនៅទីក្រុងព្រុចសែលថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពី "សេចក្តីថ្លែងការណ៍ព្រមៗគ្នាមួយ" ឬក៏ "ប្រើឧបករណ៍បកស្រាយ" ចំពោះរាល់បទបញ្ញត្តិ "របងរាំងស្កាត់"។ យោងតាមប្រភពព័ត៌មានមួយ ក៏បានឲ្យដឹងផងដែរថា ភាគីនានាកំពុងស្វែងរកការធ្វើបច្ចុប្បន្នភាពនូវសេចក្តីថ្លែងការណ៍ស្តីពីទំនាក់ទំនងរវាងអង់គ្លេសនិង EU ក្រោយពី Brexit ដើម្បីបញ្ជាក់យ៉ាងខ្លាំងបន្ថែមទៀតលើ "ការរៀបចំជំនួស" ដែលទីក្រុងឡុងដ៍ កំពុងស្វែងរកផងដែរ។ ក៏ប៉ុន្តែ លោកស្រី Theresa May នឹងមិនទទួលបានចម្លើយច្បាស់លាស់ពី EU មុនថ្ងៃទី ២៨ ខែកុម្ភៈ នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ