បញ្ហា Brexit៖ អង់គ្លេសមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប

(VOVWORLD) -  បន្ទាប់ពីជំនួបជាមួយគណៈប្រតិភូចរចារ Brexit របស់ EU នៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្សិក) នាថ្ងៃទី ២០ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Stephen Barclay បានសំដែងសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងឡុងដ៍ ដើម្បីចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា  Brexit ។
បញ្ហា Brexit៖ អង់គ្លេសមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker (រូបថត៖AFP/TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Barclay បានអះអាង ថាទាំងប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានផ្សព្វផ្សាយសារមួយយ៉ាងច្បាស់លាស់ថាអង់គ្លេសនិង EU អាចឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ លោកក៏បានជូនដំណឹងអំពីផែនការសម្រាប់គណៈប្រតិភូចរចាបច្ចេកទេសទាំង ២ ដែលនឹងជួបជុំគ្នានៅសប្តាហ៍ក្រោយ ហើយកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី Johnson និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នៅខាងក្រៅកិច្ចប្រជុំជាប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយផងដែរ។ ទន្ទឹមនឹងនេះដែរ ក្នុងសេចក្តីប្រកាសនៅថ្ងៃដដែលរបស់ EC បន្ទាប់ពីកិច្ចប្រជុំបានលើកច្បាស់ថានឹងមានកិច្ចព្រមព្រៀងជាមួយអង់គ្លេសទាក់ទងនឹងការចាកចេញរបស់ប្រទេសនេះ ពីអឺរ៉ុប ត្រូវតែរួមបញ្ចូលនូវដំណោះស្រាយវិជ្ជមានដែលអាចធ្វើបាន និងស្របតាមច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ