បញ្ហា Brexit៖ អង់គ្លេសលើកទឹកចិត្តមជ្ឈដ្ឋានវិនិយោគិនជប៉ុនអំពីទំនាក់ទំនងជាមួយ EU

(VOVWORLD) -នាថ្ងៃទី ៨ មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថាប្រទេសនេះនឹងរក្សាទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងពិសេសជាមួយសហភាពអឺរ៉ុប (EU) ទោះជាអង់គ្លេសចាកចេញពីប្លុកនេះនាឆ្នាំ២០១៩ ខាងមុខក៏ដោយ។ 

សេចក្ដីប្រកាសពោលខាងលើ ត្រូវបាននាំចេញ បន្ទាប់ពីមជ្ឈដ្ឋានមន្ត្រីជប៉ុនបានព្រមានថា កិច្ចព្រមព្រៀង Brexit អាក្រក់មួយ នឹងប៉ះពាល់ដល់ក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើអាជីវកម្មនៅអង់គ្លេស។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក Brexit លោក David Davis នាថ្ងៃទី ៨ កុម្ភៈ បានរិះគន់សហភាពអឺរ៉ុបថាមាន៖ "ទង្វើខ្វះឆន្ទៈ " ខណៈដែលលើកឡើងអំពីផែនការដាក់ទណ្ឌកម្មតម្រង់ទៅលើក្រុងឡុងដ៍ ប្រសិនបើប្រទេសនេះរំលោភលើរាល់ការកំណត់ដែល EU នាំចេញក្នុងដំណាក់កាលអន្តរកាលខាងមុខ ក្រោយពីពេលអង់គ្លេសចាក់ចេញពីតំដំលរួមអឺរ៉ុបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ