បញ្ហា Brexit៖ អង់គ្លេសអះអាងថា នឹងចាកចេញ តាមមាត្រារបស់ WTO ប្រសិន​បើ EU មិនធ្វើ សម្បទាន

(VOVWORLD) -លោក Raabb បានសង្កត់ធ្ងន់ថាប្រសិនបើ EU នៅតែរក្សាគោលជំហរដែលចាត់ទុកថាកិច្ចព្រមព្រៀង Brexit ពោលខាងលើ គឺមិនអាចផ្លាស់ប្ដូរបាននោះ ទីក្រុងប៊្រុចសែលនឹងត្រូវទទួលខុសត្រូវចំពោះការដែលអង្គគ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងឡើយ។
បញ្ហា Brexit៖ អង់គ្លេសអះអាងថា នឹងចាកចេញ តាមមាត្រារបស់ WTO ប្រសិន​បើ EU មិនធ្វើ សម្បទាន - ảnh 1 ដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៨ ខែសីហារដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានដាស់តឿនដល់សហភាពអឺរ៉ុប (EU) កែប្រែបណ្ដាមាត្រាក្នុងកិច្ចព្រមព្រៀង  Brexit (អង់គ្លេសចាកចេញពី EU)  ដែលទីក្រុងប៊្រុចសែលនិងទីក្រុងឡុងដ៏បានចុះហត្ថលេខាកាលពីចុងឆ្នាំ ២០១៨ ដោយចាត់ទុកថា ទីក្រុងប្រ៊ុចសែលនឹងត្រូវទទួលខុសត្រូវ ប្រសិនបើសេណារីយោ Brexit ដោយគ្មានកិច្ចព្រមព្រៀងបានកើតមានឡើង ដោយសារមិនព្រមធ្វើសម្បទាន។

ក្នុងការធ្វើសម្ភាសន៍នៅម៉ិកស៊ិក ក្នុងឱកាសបំពេញទស្សនកិច្ចនៅអាមេរិកខាងជើង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអង់គ្លេសនិងតំបន់នេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានឲ្យដឹងថា ប្រទេសនេះមានបំណងចង់ចាកចេញពី EU ជាមួយកិច្ចព្រមព្រៀងមួយ ហើយនឹងអនុញ្ញាតឱ្យមានសេណារីយ៉ូដោយគ្មានកិច្ចព្រមព្រៀងកើតមានឡើង ប្រសិនបើក្រុមអ្នកចរចារបស់ EU មិនផ្លាស់ប្តូរទស្សនៈ។ លោក Raabb បានសង្កត់ធ្ងន់ថាប្រសិនបើ EU នៅតែរក្សាគោលជំហរដែលចាត់ទុកថាកិច្ចព្រមព្រៀង Brexit ពោលខាងលើ គឺមិនអាចផ្លាស់ប្ដូរបាននោះ ទីក្រុងប៊្រុចសែលនឹងត្រូវទទួលខុសត្រូវចំពោះការដែលអង្គគ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងឡើយ។

សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងបរិបទដែលគ្រោះអាសន្ន Brexit ដោយគ្មានកិច្ចព្រមព្រៀងបានធ្វើឲ្យមានការខូចខាតជាច្រើនដល់ខឿនសេដ្ចកិច្ចនៃភាគីទាំងពីរ ខណៈដែល EU បានអះអាងថាកិច្ចព្រមព្រៀង Brexit ដែលបានចុះហត្ថលេខារួចមក គឺមិនអាចចរចាឡើងវិញបានឡើយ។ ក្នុងពេលនោះ រដ្ឋាភិបាលអង់គ្លេសមានគោលបំណងចង់លុបចោលមាត្រាមួយ ស្ដីពីខ្សែព្រំដែននៅកោះអៀរឡង់ក្នុងកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ