បញ្ហា Brexit៖អាស៊ីអាគ្នេយ៍ជាការសាកពិសោធន៍អាទិភាពក្នុងយុទ្ធសាស្ត្រ “ប្រទេសអង់គ្លេសសកលលោក”

(VOVWORLD) -រដ្ឋាភិបាលអង់គ្លេសកំពុងស្តែងចេញនូវការយកចិត្តទុកដាក់ទៅលើការ ជម្រុញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងចាត់ ទុកនេះជាតំបន់សាកពិសោធន៍ដើមដំបូងរបស់អង់គ្លេសក្នុងយុទ្ធនាការ “ប្រទេស អង់គ្លេស” ដំណាក់កាលក្រោយ Brexit។ 


ក្នុងដំណាក់កាលសាកពិសោធន៍នេះ ឥណ្ឌូនេស៊ី ត្រូវបានកំណត់ជាទីមកដល់ដំបូងនៅអាស៊ីអាគ្នេយ៍របស់សហគ្រាសអង់គ្លេសនៃយុទ្ធ សាស្ត្រ “ប្រទេសអង់គ្លេសសកលលោក” ជាយុទ្ធសាស្ត្រដើម្បីក្រុងឡុង អះអាងជាមួយ សាធារណមតិជាតិនិងអន្តរជាតិ អំពីឥទ្ធិពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរបស់ ខ្លួន ក្រោយ Brexit។

        យោងតាមមជ្ឈដ្ឋានជំនាញការ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ត្រូវ បានវាយតម្លៃថា ជាទីផ្សារមានបរិយាសកាសធ្វើអាជីវកម្មងាយស្រួលដែរ។ ប្រទេស វៀតណាមនិងម៉ាឡេស៊ីត្រូវបានកត់សម្គាល់ជាទីមកដល់ធ្វើអាជីវកម្មល្អជាងឥណ្ឌូនេស៊ី ប៉ុន្តែឥណ្ឌូនេស៊ីបានឆ្លើយតបនឹងគោលដៅពោរពេញទៅដោយមហិច្ឆតារបស់អង់គ្លេស គឺ បង្កើតឥទ្ធិពលសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើវិសាលភាពសកលលោក បន្ទាប់ពីចាក ចេញពី EU តែម្តង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ