បញ្ហា​Brexit៖ រដ្ឋសភាអង់គ្លេសបន្ដពន្យាពេលបោះឆ្នោតលើ Brexit

(VOVWORLD) - លោកបានសង្កត់ធ្ងន់ថា “ថ្ងៃនេះ រដ្ឋសភាអង់គ្លេសនឹងមិនពិភាក្សាលើលើកសំណើរនេះទេពីព្រោះនេះគឺជាសកម្មភាពដដែលៗនិងធ្វើឲ្យចលាចល”។
បញ្ហា​Brexit៖ រដ្ឋសភាអង់គ្លេសបន្ដពន្យាពេលបោះឆ្នោតលើ Brexit - ảnh 1 ប្រធានរដ្ឋសភាលោក John Bercow (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី២១ខែតុលាប្រធានរដ្ឋសភាលោក John Bercow បានបដិសេធការខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អំពីការជំរុញការបោះឆ្នោតនៅស្ថាប័ននីតិប្បញ្ញត្តិនេះ អំពីកិច្ចព្រមព្រៀង Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) ដែលបានសំរេចជាមួយសហភាពអឺរ៉ុប (EU)។ថ្លែងទៅកាន់សមាជិកសភានៅក្នុងរដ្ឋសភាប្រធាន Bercow បានប្រកាសថា រដ្ឋសភាបានសំរេចចិត្តមិនបន្តការបោះឆ្នោតលើកិច្ចព្រមព្រៀង Brexit ថ្មីទេដោយសារក្នុងសម័យប្រជុំ នាយករដ្ឋមន្រ្តី Johnson មិនត្រូវបានអនុញ្ញាតិអោយលើកសំណើរចំនួនពីរដងទៅកាន់សមាជិកសភាដើម្បីបោះឆ្នោតលើបញ្ហាតែមួយ។លោកបានសង្កត់ធ្ងន់ថា “ថ្ងៃនេះ រដ្ឋសភាអង់គ្លេសនឹងមិនពិភាក្សាលើលើកសំណើរនេះទេពីព្រោះនេះគឺជាសកម្មភាពដដែលៗនិងធ្វើឲ្យចលាចល”។យោងតាមការសំណើររបសលោកប្រធាននៅថ្ងៃនេះមិនខុសពីការលើសំណើរនៅថ្ងៃទី១៩ខែតុលាកន្លងមកនោះទេហើយរដ្ឋសភាអង់គ្លេសបានសំរេចលើបញ្ហានេះ។

ផ្ទុយពីការវិវត្តន៍វិជ្ជមានខាង់លើសមាជិកសភាលោក Jim Shannon មកពីគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ (DUP) របស់អៀរឡង់ខាងជើងបានប្រកាសថា DUP នឹងមិនគាំទ្រការធ្វើវិសោធនកម្មព្រមព្រៀង Brexit របស់លោកនាយករដ្ឋមន្រ្តី Johnson ដែលក្នុងនេះនាំព្រះរាជាណាចក្រអង់គ្លេសចូលក្នុងសហភាពគយមួយជាមួយ EU។

ប្រតិកម្មទៅវិញ

ផ្សេងៗ