បញ្ហាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគ្រាន់តែដោះស្រាយក្នុងក្រប់ខ័ណ្ឌនៃការចរចារ ៦ ភាគី

(VOVworld) – បញ្ហាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគ្រាន់តែដោះស្រាយក្នុង ក្រប់ខ័ណ្ឌ
នៃការចរចារ ៦ ភាគី (រុស្ស៊ី អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូងនិង ស.ប.ប.ក)។ ថ្លែងមតិ
ចំពោះមុខមជ្ឃដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ៤ មេសា នៅទីក្រុង មូស្គូអ្នកនាំពាក្យក្រសួង
ការបរទេសរុស្ស៊ី លោក Alexander Lukashevich បានលើកច្បាស់នូវទស្សនៈរបស់រុស្ស៊ីថា៖ សហមគមន៍អន្តរជាតិត្រូវ បញ្ឃប់កាយវិការគ្រោះថ្នាក់លើឧបទ្វីបកូរ៉េ សំដៅបង្កលក្ខណៈ
សំរាប់ការចាប់ផ្តើម ការចរចារ ៦ ភាគីយ៉ាងឆាប់ៗ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី
បានសង្កត់ធ្ងន់ ទៀតថា៖ ការអនុម័តលើច្បាប់ពង្រឹងតួនាទីជាប្រទេសនុយក្លេអ៊ែការពារ
ដោយខ្លួន ឯងរបស់រដ្ឋសភា ស.ប.ប.ក បានធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែស្មុគ​ស្មាញ
និងរារាំង រាល់ការខំប្រឹងប្រែងចាប់ផ្តើមការចរចារ ៦ ភាគី ឡើងវិញ។ ម្យ៉ាងទៀត រុស្ស៊ី
ចាត់ទុក ការដែល ស.ប.ប.ក រំលោភពលើបណ្ដាសេចក្តីសម្រេចចិត្តមិនរីកសាយអាវុធ
នុយក្លេអ៊ែរ គឺមិនអាចយល់ព្រមបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ