បញ្ហាចំណាកស្រុក៖ ប្រទេសក្រិកប្រកាសកាត់បន្ថយការផ្តល់ជំនួយដល់ជនភៀសខ្លួន

(VOVWORLD) -   ប្រទេសក្រិកបានប្រកាសថាចាប់តាំងពីពាក់ពាក់កណ្តាលខែមីនានេះតទៅ នឹងកាត់បន្ថយការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ជន ភៀសខ្លួននៅក្នុងបរិបទទីក្រុងអាថែនដែលមានជួបការលំបាកជាច្រើនចំពោះបញ្ហានេះ។
បញ្ហាចំណាកស្រុក៖ ប្រទេសក្រិកប្រកាសកាត់បន្ថយការផ្តល់ជំនួយដល់ជនភៀសខ្លួន - ảnh 1 ជនភៀសខ្លួនស៊ីរីនៅអ៊ីស្តង់ប៊ុលប្រទេសតួកគី។ (រូបថត៖ AFP / TTXVN)

 

រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ក្រិក លោក Notis Mitarakis បានឲ្យដឹងថាទីក្រុង  អាថែន នឹងផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់ជនភៀសខ្លួនស្របច្បាប់ក្នុងរយៈពេល ២ ទៅ ៣ ខែ បន្ទាប់មកនឹងកាត់បន្ថយកញ្ចប់សុខុមាលភាព និងកន្លែងស្នាក់នៅដោយសារ វិធានការជួយគាំទ្ររបស់រដ្ឋាភិបាក្រិត កំពុងត្រូវបានជនភៀសខ្លួន "ទាញយកផលប្រយោជន៍" ដើម្បីទៅកាន់ប្រទេសនេះ។

លោក Mitarakis បានបញ្ជាក់ច្បាស់ថា បន្ទាប់ពីកញ្ចប់សុខុមាលភាព ត្រូវបានកាត់បន្ថយ នោះជនភៀសខ្លួននឹងត្រូវធ្វើការ ដើម្បីថែរក្សាខ្លួនឯង ហើយក្រៅពីកម្មវិធីសមាហរណកម្មនិងជំនួយជាសារវ័ន្ត នឹងមិនមានជំនួយផ្នែកហិរញ្ញវត្ថុណាមួយផ្សេងទៀតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ