បញ្ហាចិននិង កូវីដ-១៩ នឹងត្រូវយកមកនិយាយក្នុងកិច្ចសន្ទនា ២+២ រវាងឥណ្ឌានិងអាមេរិក

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានមានវត្តមានក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ដើម្បីត្រៀមចូលរួមកិច្ចសន្ទនា ២+២ រដ្ឋមន្រ្តីការបរទេសនិងការពារជាតិប្រចាំឆ្នាំ លើកទី ៣ រវាងសហរដ្ឋអាមេរិកនិងឥណ្ឌា ដែលធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃខាងមុខ។

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទមួយដែលទាំងឥណ្ឌានិងអាមេរិក កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងរួម។ នោះគឺទំនាក់ទំនងតានតឹងជាមួយប្រទេសចិន ជាពិសេសបន្ទាប់ពីសកម្មភាពរបស់ក្រុងប៉េកាំងនៅសមុទ្រខាងកើត ឬជម្លោះព្រំដែន ជាមួយឥណ្ឌា។ ទាំងឥណ្ឌានិងសហរដ្ឋអាមេរិកមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ស្ថេរភាពនិងវិបុលភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

មុនពេលដំណើរទស្សនកិច្ចរបស់មន្រ្តីអាមេរិកទាំងពីរនៅឥណ្ឌា ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ប្រធានបទចំនួន ៤ ដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនេះគឺកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ការចែករំលែកព័ត៌មានការពារជាតិ ការប្រាស្រ័យទាក់ទងរវាងកងទ័ពទាំងពីរ និងពាណិជ្ជកម្មយោធា។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវ៉ាក់សាំងនិងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ -១៩ ក៏នឹងជាខ្លឹមសារសំខាន់មួយទៀត ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចសន្ទនា២ + ២ រវាងឥណ្ឌានិងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ