បញ្ហាជនចំណាកស្រុក៖ ក្រិកបានបិទជំរុំជនភៀសខ្លួនធំបំផុតចំនួន ៣

(VOVWORLD) - នាថ្ងៃទី ២០ ខែវិច្ឆិកាអាជ្ញាធរក្រិកបានប្រកាសបិទជំរុំជនភៀសខ្លួនធំបំផុតចំនួន ៣ របស់ខ្លួននៅលើបណ្ដាកោះ Lesbos, Chios និង Samos នៅសមុទ្រ Aegean ដែលទល់មុខនឹងតួកគី។ ជំរុំទាំងនេះនឹងត្រូវជំនួសដោយមូលដ្ឋានថ្មីដែលអាចផ្ទុកមនុស្សបាន ៥០០០ នាក់ក្នុងមួយជំរុំ។ 
បញ្ហាជនចំណាកស្រុក៖ ក្រិកបានបិទជំរុំជនភៀសខ្លួនធំបំផុតចំនួន ៣ - ảnh 1 ជនចំណាកស្រុកនៅក្រិក (រូបថត៖AFP/TTXVN)

តាមតួរលេខស្ថិតិបានបង្ហាញថា នៅក្នុងក្រិកមានជនចំណាកស្រុកជាង ៣២.០០០ នាក់កំពុងរស់នៅក្នុងស្ថានភាពលំបាកនៅក្នុងជំរុំទាំងអស់ដែលអាចផ្ទុកបានតែប្រមាណ ៦២០០ នាក់ប៉ុណ្ណោះ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) វាយតម្លៃស្ថានភាពបច្ចុប្បន្ននេះនៅមជ្ឈមណ្ឌលទទួលយក Lesvos, Samos និង Kos ជា“បន្ទាន់”។ នៅមជ្ឈមណ្ឌល Moria នៅ Lesvos ចំនួនជនភៀសខ្លួននៅទីនេះបានឡើងនៅដល់ ១២.៦០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ