បញ្ហាជនចំណាកស្រុក៖ក្រិករកឃើញជនចំណាកស្រុកជាច្រើននាក់​នៅក្នុង​រថយន្តដឹកទំនិញដឹកក្លាស្សេ

(VOVWORLD) - មន្រ្តីប៉ូលីសបានឲ្យដឹងថាជនចំណាកស្រុកដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថានមានសំណាងមិនមាននរណារងរបួសឡើយ។

ប៉ូលីសក្រិកបានចាត់ទុកថាខ្លួនបានរកឃើញជនចំណាកស្រុកចំនួន៤១នាក់នៅក្នុងរថយន្តដឹកទំនិញក្លាស្សេនៅលើផ្លូវល្បឿនលឿនមួយនៅភាគខាងជើងនៃប្រទេសនេះនាថ្ងៃទី៤ខែវិច្ឆិកា។ មន្រ្តីប៉ូលីសបានឲ្យដឹងថាជនចំណាកស្រុកដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថានមានសំណាងមិនមាននរណារងរបួសឡើយ ដោយសារប្រព័ន្ធត្រជាក់មិនដំណើរការ។ប៉ូលីសបានទប់ស្កាត់រថយន្តដែលសង្ស័យនៅលើដងផ្លូវជិតទីក្រុង Xanthi ដើម្បីធ្វើការត្រួតពិនិត្យតាមកាលកំណត់។ ពួកគេបានចាប់ខ្លួនអ្នកបើកបរនិងជនចំណាកស្រុកយកទៅប៉ុស្តិ៍ប៉ូលីសជិតនោះដើម្បីបញ្ជាក់អត្តសញ្ញាណ។

មុននេះនាថ្ងៃទី២ខែវិច្ឆិកាព្រះរាជអាជ្ញាបារាំងបានចាត់ទុកថា ការរកឃើញជនចំណាកស្រុកប៉ាគីស្ថាន៣១នាក់នៅក្នុងរថយន្តដឹកទំនិញមួយនៅភាគខាងត្បូងនៃប្រទេសនេះ។នាថ្ងៃទី៣០ខែតុលាប៉ូលីសបែលហ្ស៊ិកបានរកឃើញជនចំណាកស្រុកចំនួន១២នាក់នៅក្នុងរថយន្តដឹកទំនិញក្លាស្សេមួយនៅក្នុងចំណតរថយន្តមួយនៅភាគខាងជើងនៃប្រទេសននេះបន្ទាប់ពីទទួលបានការហៅទូរស័ព្ទពីអ្នកបើកបរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ