បញ្ហាជនចំណាកស្រុក៖ប្រទេសក្រូអាស៊ីបិទច្រកទ្វារព្រំដែនជាមួយស៊ែប៊ីចំនួន៧លើ៨

(VOVworld)-នាយប់ថ្ងៃទី១៧កញ្ញា ក្រូអាស៊ីបានបិទ ច្រកទ្វារព្រំដែនជាមួយស៊ែប៊ី
ចំនួន ៧លើ៨ សំដៅរារាំងចរន្តជនចំណាកស្រុកហូរមក បន្ទាប់ពីប្រទេសហ៊ុងហ្គារី
បិទ ច្រកទ្វារព្រំដែនមុននេះ។ សេចក្តីសម្រេចពោលខាងលើបានដាក់ចេញ ខណៈ
ដែលត្រឹមតែក្នុងថ្ងៃ ទី១៦កញ្ញាប៉ុណ្ណោះ មានជនចំណាកស្រុកជាង១១ពាន់នាក់ពី
ស៊ែប៊ីហូមកក្រូអាស៊ី។ តួរលេខនេះ​វាលើសលប់ពេក ហួសពីលទ្ធភាពដោះស្រាយ
របស់ស្ថាប័នមានសមត្ថកិច្ច ដែលបង្ខំឲ្យរដ្ឋាភិ បាលក្រូអាស៊ីត្រូវបិទច្រកទ្វាព្រំដែន។

       ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានឲ្យដឹងនាថ្ងៃទី១៧កញ្ញាថា លោកបានរៀបចំកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំ
នៃប្រ ទេសចំនួន២៨ជាសមាជិកសហភាពអឺរ៉ុប EU នាថ្ងៃទី២៣កញ្ញាខាងមុខ ស្តីពី
វិបត្តិ ធ្វើចំណាកស្រុក។ មុននោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Markel រួម
ជាមួយ សមភាគីអូទ្រីស្ត Werner Faymann ក៏បានអំពាវនាវរៀបចំកិច្ចប្រជុំកំពូល EU
 បន្ទាប់ពី ការដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃបណ្តាប្លុកពុំទទួលបានការស្រុះចិត្ត
គំនិតអំពីផែនការ បែងចែកជនចំណាកស្រុកដោយគណៈកម្មាធិការអឺរ៉ុប EC នាំ
ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ