បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់មានសញ្ញាវិជ្ជមានបន្ទាប់ពីការចរចាជុំថ្មី

(VOVWORLD) - ដោយមានទស្សនៈដូចគ្នាជាមួយតំណាងរុស្ស៊ី ប្រធានគណៈប្រតិភូចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះជំនួបដំបូងដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែវិច្ឆិកា។
បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់មានសញ្ញាវិជ្ជមានបន្ទាប់ពីការចរចាជុំថ្មី 	  - ảnh 1បណ្ដាភាគីចូលរួមជំនួបចរចាអំពីកិច្ចព្រមព្រៀង JCPOA សម្ដែងការពេញចិត្តចំពោះលទ្ធផលនៃជំនួបចរចា។ (រូបថត៖ Twitter)

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន (អូទ្រីស) លោក Mikhail Ulyanov បានឲ្យដឹងថា ជំនួបដំបូងក្នុងវង់ចរចាថ្មី សំដៅបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ឬហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) បានបញ្ចប់និងចាប់ផ្តើម "ដោយជោគជ័យយ៉ាងគាប់ប្រសើរ" ។

ដោយមានទស្សនៈដូចគ្នាជាមួយតំណាងរុស្ស៊ី ប្រធានគណៈប្រតិភូចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះជំនួបដំបូងដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែវិច្ឆិកា។ យោងតាមមន្ត្រីរូបនេះ ភាគីនានាដែលចូលរួមក្នុងវង់ចរចាថ្មី បានយល់ព្រមថារបៀបវារៈនឹងផ្តោតសំខាន់លើការដកទណ្ឌកម្មលើអ៊ីរ៉ង់។

មុននោះ វង់ចរចាថ្មីរបស់គណៈកម្មការចម្រុះ រួមមាន អ៊ីរ៉ង់ អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បានប្រព្រឹត្តិទៅនៅរដ្ឋធានីវីយែន ប្រទេសអូទ្រីសដូចដែលបានគ្រោងទុក។ វង់ចរចារថ្មីនេះ សំដៅស្តារផែនការ JCPOA ឡើងវិញ បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពី ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ