បញ្ហាប្រឆាំងភេរវកម្ម - អ. ស. ប ព្រមានពីការងើបឡើងវិញរបស់ក្រុម IS នៅ ប្រទេសអ៊ីរ៉ាក់

(VOVWORLD) - ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអ. ស.ប កាលពីថ្ងៃទី ២១ ឧសភាបេសកជនពិសេស នៃអ.ស.ប ទទួលបន្ទុកបញ្ហាអ៊ីរ៉ាក់ លោកស្រី Jeanine Hennis-Plasschaert បានអំពាវនាវឱ្យ«អន្តរជាតិមានការគាំទ្រយ៉ាងស៊ីជម្រៅ ថែមទៀត» ដើម្បីទប់ស្កាត់ការងើបឡើងវិញរបស់អង្គការភេរវកកម្មរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅប្រទេសអាស៊ីភាគនិរតីនេះ។
បញ្ហាប្រឆាំងភេរវកម្ម -  អ. ស. ប ព្រមានពីការងើបឡើងវិញរបស់ក្រុម IS នៅ ប្រទេសអ៊ីរ៉ាក់ - ảnh 1 បញ្ហាប្រឆាំងភេរវកម្ម -  អ. ស. ប ព្រមានពីការងើបឡើងវិញរបស់ក្រុម IS នៅ ប្រទេសអ៊ីរ៉ាក់

លោកស្រី  Plasschaert បានមានប្រសាសន៍ថាប្រសិនបើបញ្ហាដែលពួកខ្មាន់កាំភ្លើង IS រាប់ពាន់នាក់និងគ្រួសាររបស់ពួកគេ វិលត្រឡប់មកប្រទេសអ៊ីរ៉ាក់វិញដោយមិនត្រូវបានដោះស្រាយនូវបានដោយសមស្របទេនោះ វានឹងបង្កឡើងមូលដ្ឋាននៃការកើតមានឡើងនូវជំនាន់បន្តថ្មីទៀតរបស់ក្រុមភេរវជននេះ ។ លោកស្រី Plasschaert បានសង្កត់ធ្ងន់ថា«នេះមិនមែនត្រឹមតែជាបញ្ហារបស់អ៊ីរ៉ាក់នោះទេ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ