បញ្ហាប្រឆាំងភេរវកម្ម៖ អ៊ីរ៉ាក់កំទិចចោកមេដឹកនាំឃោសនារបស់ IS នៅស៊រី

(VOVWORLD) -កាណាល់ទូរទស្សន៍ អ៊ីរ៉ាក់ Alsumaria នាថ្ងៃទី ១៧ ឧសភាបានដកស្រង់ប្រភពព័ត៌មានចារកម្មនៃប្រទេសខ្លួនបានឲ្យដឹងថា៖ មេដឹកនាំឃោសនារបស់រដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី លោក Abu Baraa Shami ត្រូវបានកំទិចចោលក្នុងការវាយប្រហារជើងអាកាសមួយរបស់កងទ័ពអាកាសអ៊ីរ៉ាក់។
បញ្ហាប្រឆាំងភេរវកម្ម៖ អ៊ីរ៉ាក់កំទិចចោកមេដឹកនាំឃោសនារបស់ IS នៅស៊រី - ảnh 1 អ៊ីរ៉ាក់កំទិចចោកមេដឹកនាំឃោសនារបស់ IS នៅស៊រី

 

យោងតាមប្រភពព័ត៌មានពោលខាងលើបានឲ្យដឹងថា៖ Abu Baraa Shami ត្រូវកំទេចចោល ខណៈដែលយន្តហោះចម្បាំងរបស់អ៊ីរ៉ាក់បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលបញ្ជាមួយរបស់ IS នៅតំបន់ Dashisha ភាគខាងត្បូងរបស់ស៊ីរី។ ជ័យជំនះនេះបានកាត់ផ្ដាច់ប្រព័ន្ធឃោសនារបស់ IS នៅស៊ីរី ដែលមុខសញ្ញា Abu Baraa Shami ជាអ្នកបញ្ជាឲ្យផលិតវីដេអូរបស់ IS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ