បញ្ហាប្រឈមដ៏ធំបំផុតសំរាប់ក្រុម G20

(VOVWORLD) - ក្រោយរយៈពេល ២ ថ្ងៃធ្វើការ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងអគ្គទេស   ភិបាលធនាគារកណ្តាលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)   ទៅនៅទីក្រុង Fukuoka ប្រទេសជប៉ុន ត្រូវបានបិទបញ្ចប់នាថ្ងៃទី ៩ ខែមិថុនាកន្លងទៅ ដោយចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាក្តៅគគុកនៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះបានចង្អុលយ៉ាងច្បាស់នូវបញ្ហាប្រឈមនានា ក៏ប៉ុន្តែមិនបង្ហាញជាក់ស្តែងអំពីខ្លឹមសារនៃជម្លោះពាណិជ្ជកម្មនោះទេ។
បញ្ហាប្រឈមដ៏ធំបំផុតសំរាប់ក្រុម G20 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងអគ្គទេស ភិបាលធនាគារកណ្តាលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)  ទៅនៅទីក្រុង Fukuoka ប្រទេសជប៉ុន

សេចក្តីថ្លែងការណ៍រួមបានលុបចោលការទទួលស្គាល់អំពីភាពចាំបាច់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ក៏ដូចជាការទទួលស្គាល់ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលលោកផងដែរ។ ជំនួស វិញ ឯកសារនេះគ្រាន់តែទទួលស្គាល់ថាភាពតានតឹងខាងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយកាន់តែកើនឡើង ពោលគឺជាបញ្ហាសាកល្បងសម្រាប់សេដ្ឋកិច្ចសកលលោក ហើយបណ្តាប្រទេសនានាបានសន្យាថា នឹងបន្តដោះស្រាយហានិភ័យ ក៏ដូចជា ត្រៀមខ្លួនរួចជាស្រេចចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយការគំរាមកំហែងចំពោះពាណិជ្ជកម្មពិភពលោក។ សេចក្តីថ្លែងការណ៍រួមនេះ មិនបានផ្តោតលើការប្តេជ្ញាណាមួយរបស់ក្រុម G20  ដែលពាក់ព័ន្ធនឹងការប្រឆាំងលិទ្ធិគាំពារនិយម។ លទ្ធផលនេះត្រូវបានធ្វើឡើងមកពីការដាក់សម្ពាធរបស់ប្រទេសអាមេរិក ដែលមានបំណងចង់រាំងស្កាត់រាល់របាំងដើម្បីរារាំងគោលនយោបាយដំឡើងពន្ធដែលសំដៅទៅលើទំនិញរបស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ