បញ្ហាយេរូសាឡឹម៖ សម្ព័ន្ធអារ៉ាប់កាត់ផ្ដាច់ទំនាក់ទំនងជាមួយហ្គាតេម៉ាឡា

(VOVWORLD) -នាថ្ងៃទី ២៣ ឧសភា សម្ព័ន្ធអារ៉ាប់(AL) បានប្រកាសថា៖ អង្គការខ្លួននឹងមិនសហប្រតិបត្តិការជាមួយហ្គាតេម៉ាឡានៅគ្រប់ជាន់ថ្នាក់ឡើយ។ 
បញ្ហាយេរូសាឡឹម៖ សម្ព័ន្ធអារ៉ាប់កាត់ផ្ដាច់ទំនាក់ទំនងជាមួយហ្គាតេម៉ាឡា - ảnh 1សម្ព័ន្ធអារ៉ាប់កាត់ផ្ដាច់ទំនាក់ទំនងជាមួយហ្គាតេម៉ាឡា (sivtelegram.media)  

តាមនោះ អង្គការពោលខាងលើបានលុបចោលអនុស្សរណៈមួយ ដែលបានចុះហត្ថលេខានាឆ្នាំ២០១៣ ហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសអាមេរិកកណ្តាលនេះ។

សេចក្ដីសម្រេចចិត្តពោលខាងលើរបស់ AL ត្រូវបាននាំចេញ បន្ទាប់ពីហ្គាតេម៉ាឡាបានបើកសម្ពោធស្ថានទូតនៃប្រទេសខ្លួនប្រចាំនៅទីក្រុងយេរូសាឡឹមដែលមានជំលោះ នេះ នាថ្ងៃទី ១៦ ឧសភា ពោលគឺបន្ទាប់ពីរយៈពេល ២ ថ្ងៃ ដែលអាមេរិកមានកាយវិការដូច្នេះ។

សូមគូសបញ្ជាក់ថា៖ មុននេះ AL បានថ្កោលទោសចំពោះផែនការរបស់ហ្គាតេម៉ាឡា ស្ដីពីការប្ដូរទីតាំងស្ថានទូតនៅអ៊ីស្រាអែលពី Tel Aviv ទៅកាន់ យេរូសាឡឹមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ