បញ្ហាអតីតទាហានអាមេរិករងជាតិគីមីពុលពរណ៍លឿងទុំនៅវៀតណាមបន្តត្រូវបានពិភាក្សានៅរដ្ឋសភាអាមេរិក

បញ្ហាអតីតទាហានអាមេរិករងជាតិគីមីពុលពរណ៍លឿងទុំនៅវៀតណាមបន្តត្រូវបានពិភាក្សានៅរដ្ឋសភាអាមេរិក - ảnh 1
បញ្ហាអតីតទាហានអាមេរិករងជាតិគីមីពុលពរណ៍លឿងទុំនៅវៀតណាមបន្តត្រូវបានពិភាក្សានៅ
រដ្ឋសភាអាមេរិក (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ មិនា ព្រឹទ្ធសមាជិការសភាគណៈបក្សប្រជាធិបតេយ្យ
អាមេរិក លោកស្រី​ Kristen Gillibrand និងព្រឹទ្ធសមាជិកសភាគណៈបក្សសាធារណៈ
រដ្ឋអាមេរិក លោក Steve Daines បានជូនឡើងព្រឹទ្ធសភាអាមេរិកពង្រាងច្បាប់មួយ
ស្តីអំពីការថែ ទាំសុខភាពនិងធានាសុខុមាលភាពសង្គមសំរាប់អតីតទាហានដែល
ត្រូវបានរងគ្រោះ ដោយជាតិគីមីពូលពរណ៍ឡើងទុំ/ dioxine (Agent Orange) ក្នុង
សង្គ្រាមនៅវៀតណាម ។ ពង្រាងច្បាប់ដូចគ្នាមួយទៀតក៏ត្រូវបាននាំចេញនៅ
សភាជាន់ទាបនាខែកុម្ភៈកន្លង ទៅផងដែរ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ
ព័ត៌មានបន្ទាប់ពីនាំចេញពង្រាងច្បាប់ “Blue Water Navy Vietnam Veterans Act of
2015” នៅព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិការ Kristen Gillibrand បានឲ្យដឹងថា៖
ទោះបីជា សង្គ្រាមវៀតណាមបាន បញ្ចប់ ៤០ ឆ្នាំ មុនហើយក្តី ប៉ុន្តែ រហូតមក
ដល់ពេលនេះ អតីតទាហានរបស់​កងទ័ពជើងទឹកអាមេរិករាប់សិបនាក់គឺជាជន
រងគ្រោះដោយជាតិគីមីពូលពរណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាមដែលមិន
ទាន់ទទួលបានការថែទាំសុខាភិបាលនិងសុខុមាលភាព​សង្គមចាំបាច់ឡើយ។

បណ្ដាពង្រាងច្បាប់ថ្មីត្រូវបានបន្តពិភាក្សានៅរដ្ឋសភាអាមេរិក ខណៈពេល ក្រសួង
ទទួលបន្ទុកអតីតទាហានអាមេរិកកំពុងពិនិត្យមើលសេចក្តីសម្រេចស្តីអំពីការដែល បណ្ដាអតីតទាហានអាមេរិកក្នុងសង្គ្រាមនៅវៀតណាមមានលក្ខណៈគ្រប់គ្រាន់
ចាំបាច់ដើម្បីទទួលបានសុខុមាលភាពសង្គមដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ