បដិវត្តន៍ខែតុលារុស្សីមានអត្ថន័យធំធេងនិងជ្រាលជ្រៅ

បដិវត្តន៍ខែតុលារុស្សីមានអត្ថន័យធំធេងនិងជ្រាលជ្រៅ - ảnh 1

(VOVworld)-នាថ្ងៃនេះ ជាថ្ងៃទី៧ វិច្ឆិកា ប្រជាជនវៀតណាម ប្រជាជនរុស្សី រួមជាមួយអ្នកស្នេហាសន្តិភាពទាំងអស់លើពិភពលោក បានរំលឹកខួបលើកទី៩៦
នៃទិវាមហាបដិវត្តន៍ខែតុលារុស្សី​ (៧ វិច្ឆិកា ១៩១៧-៧ វិច្ឆិកា ២០១៣)។លើទំព័រ
ទី១នៃកាសែតធំៗ ក្នុងច្បាប់ចេញថ្ងៃនេះ សុទ្ធតែចុះផ្សាយឆ័យាលក្ខរបស់លោក
V.I. Lenin​ អគ្គមគ្គុទេសន៍បដិវត្តន៍ខែតុលារុស្សី និងព័ត៏មាន អត្ថបទជាច្រើនស្ដីពី
ព្រឹត្តិការណ៍នេះ។
នៅទីក្រុងហូជីមិញ នាថ្ងៃ​ទី៦ វិច្ឆិកាគណកម្មាធិការទីក្រុងបានរៀបចំពិធីរំលឹកខួប
លើកទី៩៦នៃទិវាបដិវត្តន៍ខែតុលា។ថ្លែងមតិនៅពិធីនេះ លោក​ Nguye Hoang Nang លេខាគណកម្មាធិការបក្សបានលើកច្បាស់៖​ “ជោគជ័យរបស់បដិវត្តន៍ខែតុលា
មានឥទ្ធិពលដ៏ធំធេងនិងស៊ីជំរៅចំពោះចលនាបដិវត្តន៍លើពិភពលោកនិយាយរួម
និងបដិវត្តន៍វៀតណាមនិយាយដោយឡែក។រាល់ឥទ្ធិពលដ៏ធំធេងនោះ ត្រូវបាន
ប្រធានហូជីមិញកំណត់ទិសដៅសម្រាប់បដិវត្តន៍វៀតណាមនិងចលនារំដោះ
ប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ