បណ្ដាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣៤

(VOVWORLD) - នាថ្ងៃទី ២២ មិថុនា នៅទីក្រុងបាំងកក់ ថៃ បានប្រព្រឹត្តទៅបណ្ដា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានជាមួយតំណាងក្រុមព្រឹក្សារអន្តសភារ អាស៊ាន  (ASEAN-AIPA)  ក្រុមព្រឹក្សារពិគ្រោះយោបល់ពាណិជ្ជកម្មអាស៊ាន(ASEAN-BAC) និងតំណាងនៃជំនាន់វ័យក្មេងអាស៊ាន (ASEAN Youth) ក្នុងឱកាស សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣៤។ 
បណ្ដាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣៤ - ảnh 1 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាកទានដ៏ជាក់ស្តែងរបស់ AIPA  (VNA)

(VOVworld) – នាថ្ងៃទី ២២ មិថុនា នៅទីក្រុងបាំងកក់ ថៃ បានប្រព្រឹត្តទៅបណ្ដា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានជាមួយតំណាងក្រុមព្រឹក្សារអន្តសភារ អាស៊ាន  (ASEAN-AIPA)  ក្រុមព្រឹក្សារពិគ្រោះយោបល់ពាណិជ្ជកម្មអាស៊ាន(ASEAN-BAC) និងតំណាងនៃជំនាន់វ័យក្មេងអាស៊ាន (ASEAN Youth) ក្នុងឱកាស សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣៤។ ក្នុងកិច្ចប្រជុំ ASEAN – AIPA បណ្ដាប្រទេសបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ASEAN – AIPA ដើម្បីគោលដៅ អនុវត្តប្រកបដោយជោគជ័យបណ្ដាផែនការមេលើសរសរទ្រូងចំនួន ៣។ ដំណាងនានាបានលើកលើងការផ្តើមគំនិតរបស់ ASEAN – AIPA ស្តីអំពីការជំរុញកិច្ច សហប្រតិបត្តិការក្នុងការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតិ កិច្ចការពារបរិស្ថាន ការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្ម សមភាពភេទ ការទ្រៀមរៀបចំឲ្យបដិវត្តឧសហកម្ម ៤.0 សន្តិសុខនិងសុវត្តិភាពនាវាចរណ៍ កិច្ចការពារបេតិកភ័ណ្ឌវប្បធម៌ សំដៅគោលដៅកសាងសហគមន៍អាស៊ានរឹងមាំនិងសាមគ្គីភាពមួយ។ ក្នុងជំនួបជាមួយជំនាន់វ័យក្មេងអាស៊ាន បណ្ដាថ្នាក់ដឹកនាំអាស៊ានបានផ្ទៀងស្តាប់មតិការយកចិត្តទុកដាក់និងតំរូវការរបស់ជំនាន់វ័យក្មេងចំពោះការអប់រំមានគុណភាពខ្ពស់ កិច្ចការពារបរិស្ថាននិងការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ បង្កើតថែមទៀតឱកាស ចាប់អាជីព បណ្តុះបណ្ដាលវិជ្ជាជីវៈ ទន្ទឹមនឹងនោះ បង្កើនការចូលរួមរបស់ ជំនាន់វ័យក្មេងក្នុងដំណើរការនាំចេញសេចក្តីសម្រេច ទៀតផង។

        ក្នុងកិច្ចប្រជុំ ASEAN – BAC បណ្ដាថ្នាក់ដឹកនាំបានកត់សម្គាល់នូវមតិរបស់ ASEAN – BAC ស្តីអំពីការឆ្លៀតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បង្កើន សមត្តភាពសំរាប់សហគ្រាសខ្នាចតូចនិងមជ្ឈម ជួយសម្រួលដល់អាជីវកម្ម តភ្ជាប់អន្តរពាណិជ្ជកម្មឌីជីថលតំបន់ សេរីភាវូបនីយកម្មសេវ៉ាកម្មហិរញ្ញ វត្ថុ អភិវឌ្ឍន៍ទីក្រុងឆ្លាត ជាដើម។

        ក្នុងកិច្ចប្រជុំទាំងនេះ តំណាងឲ្យរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាកទានដ៏ជាក់ស្តែងរបស់ AIPA ASEAN – BAC និងជំនាន់វ័យក្មេងអាស៊ាន ព្រមទាំង មានគោលបំណងថា៖ បណ្ដាយន្តការនេះបន្ត ពង្រីកថែមទៀតការទទួលខុសត្រូវរបស់ខ្លួនដើម្បីរួមជំណែកជំរុញសាមគ្គីភាព ការយោគយល់គ្នា កិច្ចសហប្រតិបត្តិការ ហើយការរួមវិភាគទានយ៉ាងសកម្មសំដៅ កសាងសហគមន៍អាស៊ានរឹងមាំ ឆ្ពោះទៅប្រជាជនដោយយកជាប្រជាជនធ្វើជាស្នូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ