បណ្ដាខេត្តនៅតំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាល (Nam Trung Bo) ត្រូវប្រញាប់ប្រញាល់ជម្លៀសប្រជាជននិងនាវាទូកឲ្យជៀសផុតខ្យល់ព្យុះ Molave

(VOVWORLD) - បណ្ដាខេត្ត ក្រុងបានគៀរគរកម្លាំងនានា ជួយប្រជាជនពង្រឹងគេហដ្ឋាន សំណង់ ហើយ ជូននាវា ទូកឲ្យវិលត្រឡប់មកទីជម្រកវិញ។
បណ្ដាខេត្តនៅតំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាល (Nam Trung Bo) ត្រូវប្រញាប់ប្រញាល់ជម្លៀសប្រជាជននិងនាវាទូកឲ្យជៀសផុតខ្យល់ព្យុះ Molave - ảnh 1អ្នកនេសាទជូននាវា ទូកឲ្យចូលចតនៅក្នុងទីជម្រកជៀសផុតពីខ្យល់ព្យុះ។ (រូបថត៖ VOV) 

ដើម្បីទប់ទល់នឹងខ្យល់ព្យុះ Molave ដោយម្ចាស់ការ ចាប់តាំងពីរសៀលថ្ងៃទី២៦ តុលា បណ្ដាខេត្ត ក្រុងនៅតំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាលវៀតណាម បាន ត្រួតពិនិត្យពិនិត្យឡើងវិញជាបន្ទាន់ចំពោះប្រជាជនដែលកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ ហើយចាត់វិធានការជម្លៀសមុនម៉ោង១៨ ថ្ងៃទី២៧ តុលា។ បណ្ដាខេត្ត ក្រុងបានគៀរគរកម្លាំងនានា ជួយប្រជាជនពង្រឹងគេហដ្ឋាន សំណង់ ហើយ ជូននាវា ទូកឲ្យវិលត្រឡប់មកទីជម្រកវិញ។ លោក Le Trung Chinh អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖

“អនុវត្តតាមការបញ្ជាដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ទីក្រុង Da Nang បានស្នើឲ្យបណ្ដាមន្ទីរ ស្ថាប័ន និងតំបន់ ដាក់ឲ្យដំណើរ ការនូវវិធានការបង្ការនិងទប់ទល់យ៉ាងប្រញាប់ប្រញាល់បំផុត។ ដំបូងបង្អស់ ជម្លៀសប្រជាជនឲ្យចាកចេញពីតំបន់គ្រោះថ្នាក់ ត្រួតពិនិត្យសំណង់ បឹង ទំនប់ទាំងអស់ រុះរើបង្គោលអង់តែន ដងស្ទូច ដែលអាចបង្កឡើងគ្រោះថ្នាក់ ធានាសុវត្ថិភាពជាដាច់ខាតសម្រេប់ប្រជាជន”។

នៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយបណ្ដាតំបន់អំពីការងារបង្ការទប់ទ ល់នឹងខ្យល់ព្យុះ កាលពីថ្ងៃទី២៦ តុលា លោក Le Tri Thanh ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Quang Nam បានស្នើឲ្យជម្លៀសប្រជាជនចេញពី តំបន់គ្រោះថ្នាក់ដែលមានហានិភ័យស្រុតបាក់ដីខ្ពស់ឲ្យបានឆាប់ៗបំផុត។ នៅខេត្ត Quang Ngai វិញ អ្នកនេសាទនៅសមុទ្រត្រូវបានជូនដំណឹងពី ដំណើរវិវត្តន៍នៃខ្យល់ព្យុះ Molave ហើយកំពុងវិលត្រឡប់មកទីជម្រក យ៉ាងឆាប់រហ័សផងដែរ។ គិតត្រឹមរសៀលថ្ងៃទី២៦ តុលា មាននាវានេសាទ ជិត១២០០គ្រឿងបានចូលចតនៅទីជម្រក និងកំពង់ផែនេសាទនានានៅក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ