បណ្ដាជំហានអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម - EU និង​យថាទស្សន៍​នាពេលខាងមុខ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៣០ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) (២៨ វិច្ឆិកា ១៩៩០ - ២៨ វិច្ឆិកា ២០២០) អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក To Anh Dung បាននិពន្ធអត្ថបទវាយតម្លៃ ដែលមានចំណងជើងថា “បណ្ដាជំហានអភិវឌ្ឍន៍លើគ្រប់វិស័យរវាងវៀត ណាម និង EU និង យថាទស្សន៍នាពេលខាងមុខ”។
បណ្ដាជំហានអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម - EU និង​យថាទស្សន៍​នាពេលខាងមុខ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស លោក To Anh Dung (រូបថត៖ TTXVN)

អនុរដ្ឋមន្រ្តីការបរទេស លោក To Anh Dung បានសង្កត់ធ្ងន់ថា៖ បណ្ដាជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម- EU បានអះអាងនូវស្មារតីភាពជាដៃគូគួរឲ្យជឿទុកចិត្ត មិត្តភាព រួមគ្នាចែករំលែកចក្ខុវិស័យរយៈពេលវែងរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ក៏ដូចជារួមគ្នាខិតខំប្រឹងប្រែងចូលរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក។ ព្រឹត្តិការណ៍សំខាន់ដែលគូសសញ្ញាប្រវត្តិសាស្ត្រថ្មីបំផុតក្នុងទំនាក់ទំនងទ្វេភាគីគឺជាការចុះហត្ថលេខា ផ្ដល់សច្ចាប័ន និងការចូលជាធរមានជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ឺរ៉ុប (EVFTA) ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ ជាមួយវិសាលភាពប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ បង្កើតជំហានលោតផ្លោះ ក៏ដូចជាបើកចេញយថាទស្សន៍ថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អឺរ៉ុប។ អត្ថបទនេះបានបញ្ជាក់ថា៖ EU កំពុងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងទូលំទូលាយជាមួយអាស៊ាននិងបណ្តាប្រទេសជាសមាជិក ក្នុងនោះមានវៀតណាម ។ ទន្ទឹមនឹងនេះ EU កាន់តែបានបង្ហាញនូវគោលជំហរ ទស្សនៈយ៉ាងច្បាស់លាស់ និងខ្លាំងក្លាក្នុងបញ្ហាធានាសន្តិសុខនាវាចរណ៍ សណ្តាប់ធ្នាប់ច្បាប់ ក៏ដូចជាការថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ