បណ្ដាថ្នាក់ដឹកនាំ EU ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុង Rome


បណ្ដាថ្នាក់ដឹកនាំ EU ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុង Rome  - ảnh 1
បណ្ដាថ្នាក់ដឹកនាំ EU ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុង Rome (VNA)

(VOVworld) – បណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃទី ២៥ មិនា បាន
ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុង Rome ក្នុងនោះ សន្យាឆ្ពោះទៅ
អនាគតរួមគ្មានប្រទេសអង់គ្លេស ក្នុងកាលៈទេសៈ រាល់វិបត្តិបាននិងកំពុង
ធ្វើឲ្យ ការខំប្រឹងប្រែងសាមគ្គីទ្វីបនេះដើរថយក្រោយ។ សេចក្តីថ្លែងការណ៍
ទីក្រុង Rome ត្រូវបានចាត់ទុកជាលទ្ធផលសំខាន់នៃសន្និសីទកំពូល EU
រំលឹកខួបលើកទី ៦០ ទិវាចុះហត្ថលេខាលើសេច្តីថ្លែងការណ៍នេះ។ ឯកសារ
ពោលខាងលើអះអាងនូវ សហភាពវិសេសវិសាលមួយដោយមានយន្តការ
រួមនិងតំលៃរឹងមាំ​សហគមន៍ សន្តិភាពសេរីភាពប្រជាធិបតេយ្យមួយដែល
គោរពសិទ្ធិមនុស្សនិងច្បាប់។ តាមសេចក្តីថ្លែងការណ៍ទីក្រុង Rome មជ្ឈដ្ឋាន
ថ្នាក់ដឹកនាំ EU អះអាងនូវ ការប្តេជ្ញាចិត្តធ្វើឲ្យសហភាពនេះរឹងមាំថែមទៀត
តាមរយៈការឯកភាពសាមគ្គីភាព និងការគោរពគោលការណ៍រួមនា ១០
ឆ្នាំខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ