បណ្ដាថ្នាក់ដឹកនាំ G7 ដំណើរកិច្ចប្រជុំកំពូល

(VOVWORLD) - នារសៀលថ្ងៃទី ៨ មិថុនា (តាមម៉ោងតំបន់) បណ្ដាថ្នាក់ដឹកនាំប្រទេសជា សមាជិកក្រុមបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7)  បាន ដំណើរការកិច្ចប្រជុំតុមូលនៅទីក្រុង Quebec ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះកាណាដា លោក Justin Trudeau។ 
បណ្ដាថ្នាក់ដឹកនាំ G7 ដំណើរកិច្ចប្រជុំកំពូល - ảnh 1 បណ្ដាថ្នាក់ដឹកនាំ G7 ដំណើរកិច្ចប្រជុំកំពូល

នារសៀលថ្ងៃទី ៨ មិថុនា (តាមម៉ោងតំបន់) បណ្ដាថ្នាក់ដឹកនាំប្រទេសជា សមាជិកក្រុមបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7)  បាន ដំណើរការកិច្ចប្រជុំតុមូលនៅទីក្រុង Quebec ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះកាណាដា លោក Justin Trudeau។ ទោះបីជាប្រធានបទ ស្នូលនៃសន្និសីទឆ្នាំនេះរួមមានការបង្កើនការវិនិយោគក៏ដូចជាបង្កើតការងារធ្វើដើម្បីជំរុញកំណើននិងសមភាពភេទក្តី ប៉ុន្តែ ភាពតានតឹងពាណិជ្ជកម្មរវាង អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តផ្សេងៗទៀតរបស់ G7 បានគ្របដណ្តបស្រមោលខ្មៅ លើថ្ងៃធ្វើការទាំងពីរ។ នាបច្ចុប្បន្ន ប្រទេស G7 ផ្សេងៗទៀតសុទ្ធតែអះអាងថានឹង សម្តែងគោលជំហរប្តូរផ្តាច់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងសម័យពិភាក្សាទាំងអស់ ប៉ុន្តែ នៅជៀសវាងលទ្ធភាពផ្ទុះឡើងសង្គ្រាម ពាណិជ្ជកម្មមួយ។ បញ្ហាក្តៅគគុកផ្សេងទៀតនៅសន្និសីទកំពូល G7 គឺការដែល អាមេរិកបានអំពាវនាវបញ្ចប់ការដករុស្ស៊ីចេញពីក្រុមនេះព្រមទាំងបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ម៉ូស្គូនៅសន្និសីទ G7 ទាំងអស់។ ប៉ុន្តែ រុស្ស៊ីបានបដិសេធការអំពាវនាវវិលត្រឡប់មក G7 វិញហើយអះអាងថា៖ ម៉ូស្គូកំពុងប្រមូលផ្តុំទៅលើក្រប ខ័ណ្ឌសហប្រតិបត្តិការនិងសន្ទនាដទៃ។ រីឯ សភាពអឺរ៉ុបក៏បានអះអាងថា៖ នេះមិនមែនជាពេលវេលាសមស្របដើម្បីរុស្ស៊ីវិលត្រឡប់មក G7 វិញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ