បណ្ដាទីប្រជុំជនត្រូវការរួមដៃរួមកម្លាំងអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ

(VOVWORLD) - នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើក ទី៨៩ឆ្នាំនៃទិវាប្រពៃណី រណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទៅចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅអន្តរ ទីប្រជុំជនចំណុះសង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។
បណ្ដាទីប្រជុំជនត្រូវការរួមដៃរួមកម្លាំងអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh (នៅកណ្ដាលខាងឆ្វេង) និងអនុប្រធាន អគ្គលេខាធិការរណសិរ្សមាតុភូមិវៀតណាមលោក Hau A Lenh ចូលរួមច្រៀងបទចម្រៀងសាមគ្គីនៅទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Tran Hung Dao ទីក្រុងហាណូយ (រូបថត៖ TTXVN)

  លោកឧបនាយករដ្ឋមន្រ្តីបានលើកសរសើររាល់ស្នាដៃដែលកម្មាភិបាលនិងប្រជាជននៅអន្តរទីប្រជុំជនសម្រេចបាននាពេលកន្លងទៅ ជាពិសេសគឺការអនុវត្ត គោលការណ៍ប្រតិបត្តិនៅការិយាល័យ កន្លែងសាធារណៈ រួមចំណែកកសាងរដ្ឋ ធានីហាណូយកាន់តែអារិយ្យធម៌ គួរសម រក្សារឹងមាំនូវសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម បន្តពង្រីកប្រពៃណីរួមដៃរួមកម្លាំង ខិតខំប្រឹងប្រែង អនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង។

        នាយប់ថ្ងៃដដែល ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅ សង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ នៅទីនេះ លោកស្រីបាន អះអាងថា ការរៀបចំទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅតាមមូលដ្ឋានទីប្រជុំជនយ៉ាង ដូច្នេះបានក្លាយទៅជាលក្ខណៈស្រស់ស្អាតជាប្រពៃណីសំដៅលើកតម្កើងរាល់តម្លៃដ៏ធំធេងនិងនិរន្តនៃផែនមហាសាមគ្គីជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ