បណ្ដាប្រទេស G20 សន្យាជំរុញកំណើនសេដ្ឋកិច្ច


បណ្ដាប្រទេស G20 សន្យាជំរុញកំណើនសេដ្ឋកិច្ច  - ảnh 1
បណ្ដាប្រទេស G20 សន្យាជំរុញកំណើនសេដ្ឋកិច្ច (Image: VNA)

(VOVworld) – នាថ្ងៃទី​១៥ មេសា ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង
លេចចេញជួរមុខលើពិភពលោក (G20) បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម
ដែលអះអាងនឹងប្រើប្រាស់រាល់មធ្យោបាយរួមមានគោលនយោបាយរូបីយវត្ថុនិង​
ហិរញ្ញវត្ថុដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍រួមត្រូវបាននាំចេញ
បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដាប្រទេសជាសមាជិក  G20 នៅក្រុង
វ៉ាស៊ីនតោន​ (អាមេរិក)។ សេចក្តីប្រកាសបានឲ្យដឹងថា៖ ប្រទេស G20 ទាំងនេះ
នឹងមានប្រៀបដោយឡែកដ៏ដូចជាមានកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនុក
ទុកចិត្តនិងកំណើនសេដ្ឋកិច្ច។ ក្រៅពីនោះ G20 ក៏បានអះអាងជាថ្មីម្តងទៀត
នូវកិច្ចសន្យារាំងស្កាត់ប្រើប្រាស់កំរិតអាត្រាប្តូរប្រាក់និងបញ្ចុះតំលៃប្រាក់ដើម្បី
ដណ្តើមប្រៀបខ្លាំងក្នុងការនាំចេញ។ ស្តីពីរឿងហេតុឯកសារប៉ាណាម៉ា រដ្ឋមន្ត្រី
បណ្ដាប្រទេស G20 ក៏បានអំពាវនាវប្រយុទ្ធនឹងអំពើគេចពន្ធ ព្រមទាំង អះអាងនូវ
សារៈសំខាន់នៃការអនុវត្តការកំណត់អំពីតម្លាភាពខាងហិរញ្ញវត្ថុប្រកបដោយ
ប្រសិទ្ធភាពនិងទូលំទូលាយ ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ