បណ្ដាប្រទេសជាសមាជិក WTO មិនទាន់ទទួលបានការស្រុះចិត្តគំនិតអំពីកិច្ចព្រមព្រៀង EGA នៅឡើយ

បណ្ដាប្រទេសជាសមាជិក WTO មិនទាន់ទទួលបានការស្រុះចិត្តគំនិតអំពីកិច្ចព្រមព្រៀង EGA នៅឡើយ - ảnh 1
បណ្ដាប្រទេសជាសមាជិក WTO មិនទាន់ទទួលបានការស្រុះចិត្តគំនិតអំពីកិច្ចព្រមព្រៀង EGA នៅឡើយ (VNA)


(VOVworld) – ទោះបីជាទទួលបានការបោះជំហានមួយចំនួនក្តី ប៉ុន្តែ ប្រទេស
ចំនួន ១៨ ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មិនទាន់​
បង្រួញការខ្វែងគំនិតនៅសេសសល់ដែលរារាំងការចុះកិច្ចព្រមព្រៀងមួយ
ដែលបង្កលក្ខណៈងាយស្រួលសំរាប់ការលក់ដូរទំនិញទាក់ទិនដល់បរិស្ថាន
ឬហៅថា EGA។ នេះគឺជាសេចក្តីប្រកាសដែលបាន WTO បានប្រកាសបន្ទាប់
ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាថ្ងៃទី ៣ និង ៤ ធ្នូ នៅទីក្រុង Geneva ស្វីស។
អគ្គនាយក  WTO លោក Roberto Azevedo បានសង្កត់ធ្ងន់ថា៖ ទោះបីជា
មិនទទួលបានការស្រុះចិត្តគំនិតណាមួយឡើយក្តី ប៉ុន្តែ ភាគីនានាបាន
សម្តែងសុឆ័ន្ទៈ ដ៏ច្បាស់ ក៏ដូចជាទទួលបានការបោះជំហានមួយចំនួន
ដើម្បីឆ្ពោះទៅការទទួលកិច្ចព្រមព្រៀងចុងក្រោយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ