បណ្ដាប្រទេសត្រូវជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីលីប៊ី


បណ្ដាប្រទេសត្រូវជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីលីប៊ី - ảnh 1
បណ្ដាប្រទេសត្រូវជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីលីប៊ី (Image: VNA)

(VOVworld) – ស្ថានភាពជំលោះនៅលីប៊ីអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យ បណ្ដាប្រទេសត្រូវជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះយ៉ាងឆាប់ៗ។
នាថ្ងៃទី ៤ សីហា អេហ្ស៊ីបបានសម្រេជម្ភៀសប្រជាពលរដ្ឋចំនួន ៦ ពាន់នាក់ដែល កំពុងត្រូវជាប់កកស្ទះនៅច្រកទ្វាព្រំដែន Ras Jedir រវាងលីប៊ី - Tunisia។ កែក៏មិន លើកលែងលទ្ធភាពធ្វើមាតុភូមិនិរត្តនប្រជាពលរដ្ឋរបស់ខ្លួនតាមផ្លូវសមុទ្រដោយឆ្លង កាត់តាមកំពង់ផែរ Zarsis របស់ Tunisia ផងដែរ។ ក្នុងពេលនោះ នាវាត្រួតពិនិត្យ
សមុទ្រ HMS Enterprise Malta  របស់អង់គ្លេសបានចូលចតកំពង់ផែររបស់ Malta
ដើម្បីដឹកជញ្ជូន ប្រជាពលរដ្ឋអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ចំនួន ១១០ នាក់
ចេញពីលីប៊ី។ មុននោះ នាវាមួយគ្រឿងបានដឹកជញ្ជូនកម្មករចំនួន ២៥០ នាក់
របស់ក្រុមហ៊ុន Hyundai ពីទីក្រុង Tripoli ដល់ Malta នាថ្ងៃទី ២ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ