បណ្ដាប្រទេសបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម


បណ្ដាប្រទេសបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម  - ảnh 1
បណ្ដាប្រទេសបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម (Image: VNA)

(VOVworld) – នៅការចរចារនាថ្ងៃទី ២៣ មិនា រវាងនាយករដ្ឋមន្ត្រីបែលហ្ស៊ីក
 លោក Charles Michel និងសមភាគីបារាំង លោក Manuel Valls ថ្នាក់ដឹកនាំ
ទាំងពីររូបបានប្រកាសថា៖ បារាំងនិងបែលហ្ស៊ីកនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិ
ការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម​ ជាក់ស្តែងក្នុងសកម្មភាពស៊ើបអង្គេតការ
វាយប្រហារភេរវកម្មដោយគ្រប់បែកនៅទីក្រុង Brussels នាថ្ងៃទី ២៣ មិនា ក៏ដូច
ជាការទប់ទល់នឹងសកម្មភាពភេរវកម្មនាអនាគត ផងដែរ។ នាយករដ្ឋមន្ត្រី  
Charles Michel​ បានសង្កត់ធ្ងន់ថា៖ ការប្រយុទ្ធប្រឆាំងភេរវកម្មនាបច្ចុប្បន្នមាន
 ទ្រង់ទ្រាយទ្វីបអឺរ៉ុបមិនត្រឹមតែជាភារកិច្ចរបស់ប្រទេសដោយឡែកណាមួយ
ឡើយ ។ នាថ្ងៃដដែល រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី លោក Sergei Lavrov និង
សមភាគីអាល្លឺ ម៉ង់ លោក Frank Walter Steinmeiner បានអំពាវនាវឲ្យសហ
គមន៍អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មបន្ទាប់រឿង
ហេតុនាថ្ងៃទី ២២ មិនានៅ ប្រទេសបែលហ្ស៊ីក។ លោក Steinmeiner បាន
សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃ កិច្ចសហប្រតិបត្តិការរបស់អង្គការសន្តិសុខ
និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ជាមួយប្រទេសនានាដែលចាំបាច់
ផ្លាស់ប្តូរព័ត៌មានចារកម្មប្រកបដោយប្រសិទ្ធ ភាព។ នាថ្ងៃទី ២២ មិនា
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែង ការណ៍ដែល
ថ្កោលទោសការវាយប្រហារភេរវកម្មនេះ ព្រមទាំង ផ្ញើរការរំលែកទុក
យ៉ាងជ្រាលជ្រៅទៅគ្រួសារជនរោងគ្រោះក្នុងរឿងហេតុនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ