បណ្ដាប្រទេសរំលឹកខួបទិវាផ្សាយសម្លេងពិភពលោក២០១៧

បណ្ដាប្រទេសរំលឹកខួបទិវាផ្សាយសម្លេងពិភពលោក២០១៧ - ảnh 1
ប្រធានបទនៃទិវាផ្សាយសម្លេងពិភពលោកឆ្នាំ២០១៧៖ "ផ្សាយសម្លេងគឺជាសម្លេងរបស់លោកអ្នក" (រូបថត៖mid-day)

(VOVworld) - នាថ្ងៃទី១៣ កុម្ភៈ អង្គការ UNESCO បានសហការជាមួយវិទ្យុ
ផ្សាយសម្លេងលើទូទាំងពិភពលោក រៀបចំសកម្មភាពជាច្រើនក្នុងឱកាសទិវាផ្សាយ
សម្លេងពិភពលោក (ថ្ងៃទី១៣ កុម្ភៈ) សំដៅលើកតម្កើតនិងលើកកំពស់តួនាទីនៃ
វិស័យផ្សាយសម្លេងក្នុងជីវភាពរស់នៅនាសព្វថ្ងៃ។ក្រោមប្រធានបទ “ផ្សាយសម្លេង
គឺជាសម្លេងរបស់លោកអ្នក” ទិវាផ្សាយសម្លេងពិភពលោកឆ្នាំនេះសង្កត់ធ្ងន់ថា អ្នក
ធ្វើការក្នុងវិស័យផ្សាយសម្លេងចាំបាច់ត្រូវផ្ទៀងស្ដាប់មិត្តអ្នកស្ដាប់ បង្កើតវេទិកា
ដើម្បី អ្នកស្ដាប់បង្ហាញនូវទស្សនៈ តាមនោះជួយអ្នកធ្វើការក្នុងវិស័យផ្សាយសម្លេង
ក្ដាប់ជាប់បាននូវតម្រូវការ ហើយកែប្រែការអភិវឌ្ឍន៍របស់វិស័យផ្សាយសម្លេងឲ្យ
សមស្រប។
បណ្ដាប្រទេសរំលឹកខួបទិវាផ្សាយសម្លេងពិភពលោក២០១៧ - ảnh 2
និស្សិតពិការភ្នែកនៅក្បែវិទ្យុផ្សាយសម្លេង (រូបថត៖Radio UN)

ក្នុងទិវានេះ គេហទំព័រផ្សាយសម្លេងរបស់អ.ស.ប (Radio UN) បានចុះផ្សាយ
រូបថតរបស់និស្សិតពិការភ្នែកជនជាតិស៊ូដង់មួយរូបនៅក្បែរវិទ្យុផ្សាយសម្លេង
ហើយជាមួយនឹងសាររបស់ប្រធានសមាគមន៍ជនពិការភ្នែកពិភពលោកលោក
Fredric Schroeder។តាមលោក Schroeder ថា វិទ្យុផ្សាយសម្លេងជាមិត្តគួរឲ្យជឿទុក
ចិត្ត មួយរូបដែលជួយកែលំអជីវភាពរស់នៅរបស់ជនពិការភ្នែកជាច្រើនលើទូទាំង
ពិភពលោក។
ក្នុងពេលនោះ អគ្គនាយិការ UNESCO លោកស្រី Irina Bokova ក៏ចាត់ទុកថា
ក្នុងកាលៈទេសៈដែលពិភពលោកមានបម្រែបម្រួលជាច្រើនដូចនាបច្ចុប្បន្ននោះ
វិទ្យុផ្សាយសម្លេងជាមធ្យោបាយមួយដែលជួយតភ្ជាប់សហគមន៍ហើយជាប្រភព
 ផ្គត់ផ្គង់ព័ត៌មានសំខាន់ផងដែរ។
នាថ្ងៃទី១៣ កុម្ភៈ មានព្រឹត្តិការណ៍ចំនួន១០០ដែលត្រូវបានរៀបចំឡើងលើ
ទូទាំង ពិភពលោកសំដៅរំលឹកខួបអនុស្សាវរីយ៍ទិវាផ្សាយសម្លេងពិភពលោក តាម
នោះ សង្កត់ធ្ងន់ទៅលើសារសំខាន់នៃវិស័យផ្សាយសម្លេងក្នុងសម័យឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ