បណ្ដាប្រទេសសម្ព័ន្ធមិត្តរិះគន់ទស្សនៈរបស់សហរដ្ឋអាមេរិកអំពីសន្តិភាព មជ្ឈឹមបូព៌ា

(VOVWORLD) -ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Karen Pierce បានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសទាំងអស់ត្រូវអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ប្រកបដោយភាពទទួលខុសត្រូវ។
បណ្ដាប្រទេសសម្ព័ន្ធមិត្តរិះគន់ទស្សនៈរបស់សហរដ្ឋអាមេរិកអំពីសន្តិភាព មជ្ឈឹមបូព៌ា - ảnh 1 បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុក មជ្ឈឹមបូព៌ា លោក Jason Greenblatt (កណ្ដាល) (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៣ ខែកក្កដា ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ានោះ បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុក មជ្ឈឹមបូព៌ា លោក Jason Greenblatt បានចាត់ទុកថា ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនគឺមិនអាចដោះស្រាយបានតាមរយៈ "ការស្រុះចិត្តគំនិតអន្តរជាតិ" ឡើយ ពោលគឺភាគីទាំងពីរត្រូវចរចារគ្នា។ ការថ្លែងបែបនេះគឺដើរផ្ទុយនឹងទស្សនៈរបស់បណ្ដាប្រទេសជាសមាជិកផ្សេងៗទៀតក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយប្រទេសជាច្រើនបានឡើងសម្លេងរិះគន់ ដែលក្នុងនោះមានទាំងសម្ព័ន្ធមិត្តអឺរ៉ុបនានារបស់អាមេរិកផងដែរ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិលោក Christoph Heusgen បានរិះគន់ចំពោះការថ្លែងតាមទំនើងចិត្តរបស់លោក Jason Greenblatt អំពីរាល់សេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ព្រមទាំងអះអាងសារជាថ្មីអំពីការសន្យារបស់អាល្លឺម៉ង់ចំពោះដំណោះស្រាយរដ្ឋពីរ ដោយចាត់ទុកថា នេះគឺជាដំណោះស្រាយតែមួយគត់សដើម្បីដោះស្រាយជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

ទន្ទឹមនឹងនេះដែរឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Karen Pierce បានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសទាំងអស់ត្រូវអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ប្រកបដោយភាពទទួលខុសត្រូវ។

ចំណែកឯ ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ លោក Nicolas de Rivier បានអះអាងថាប្រទេសនេះសន្យាប្រដេញតាម "រាល់វិធានការ ដែលសហគមន៍អន្តរជាតិបានឯកភាពគ្នាចំពោះដំណោះស្រាយរដ្ឋពីរ"ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ