បណ្ដាប្រទេសអំពាវនាវឱ្យគោរពសាលក្រមក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - ក្នុងឱកាសគម្រប់ខួប ៦ ឆ្នាំ ថ្ងៃតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូឡង់) បានចេញសាលក្រមអំពីសំណុំរឿងប្ដឹងតវ៉ាជម្លោះនៅសមុទ្រខាងកើត (ថ្ងៃទី១២ ខែកក្កដា) ប្រទេសជាច្រើននៅលើពិភពលោកបានអំពាវនាវឱ្យគោរពសាលក្រមរបស់ PCA ។
បណ្ដាប្រទេសអំពាវនាវឱ្យគោរពសាលក្រមក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1ប្រជុំកោះ Truong Sa  (រូបថត៖ Sy Tuyen/VNA)

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានចេញសេចក្ដីប្រកាសដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពរាល់កាតព្វកិច្ចតាមច្បាប់អន្តរជាតិ និងបញ្ឈប់រាល់ទង្វើបង្ករឿងហេតុ"។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានឲ្យដឹងថា សាលក្រមរបស់ PCA គឺជាសសរស្តម្ភក្នុងគោលនយោបាយនិងសកម្មភាពរបស់រដ្ឋបាលហ្វីលីពីនថ្មីរបស់ប្រទេសនេះនៅដែនសមុទ្រជម្លោះ ព្រមទាំងច្រានចោលរាល់ការខិតខំប្រឹងប្រែង សំដៅបំផ្លាញសាលក្រមដែល"មិនអាចប្រកែកបានឡើយ" ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi ជាមួយសមភាគីហ្វីលីពីនលោក Enrique Manalo នោះ ភាគីជប៉ុនបានសម្តែងការប្រឆាំងជំទាស់ចំពោះការខិតខំប្រឹងប្រែង "ផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង" នៅដែនសមុទ្រ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអះអាងថា ទាំងជប៉ុន និងហ្វីលីពីននឹងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះឲ្យស្របតាមសាលក្រមពោលខាងលើ។

សូមបញ្ជាក់ដែរថានៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ PCA បានចេញសាលក្រមអំពីសំណុំរឿងប្ដឹងតវ៉ារបស់ហ្វីលីពីនចំពោះចិនពាក់ព័ន្ធនឹងរាល់ជម្លោះនៅសមុទ្រខាងកើត។ យោងតាមសាលក្រម របស់ PCA បានឲ្យដឹងថា ការទាមទាររបស់ចិនអំពី"សិទ្ធិជាប្រវត្តិសាស្ត្រ" ចំពោះដែនសមុទ្រដែលស្ថិតក្នុងរបស់ដែនហៅថា "ខ្សែបន្ទាត់ ៩ ត្រេ" គឺផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ