បណ្ដាប្រទេសអឺរ៉ុបជាសមាជិកG8មានជំនួបចរចារផ្ទាល់ពិភាក្សារអំពីវិបត្តិបំណុលនៅទ្វីបអឺរ៉ុប
![បណ្ដាប្រទេសអឺរ៉ុបជាសមាជិកG8មានជំនួបចរចារផ្ទាល់ពិភាក្សារអំពីវិបត្តិបំណុលនៅទ្វីបអឺរ៉ុប - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_05_18/1705g8_634728845389280000_copy.jpg) |
បណ្ដាប្រទេសអឺរ៉ុបជាសមាជិកG8មានជំនួបចរចារផ្ទាល់ពិភាក្សារអំពីវិបត្តិបំណុលនៅទ្វីបអឺរ៉ុប |
នាថ្ងៃទី 17 ឧសភា មួយថ្ងៃមុនពេល ប្រព្រឹត្តិទៅ សន្និសីទ កំពូល ក្រុមបណ្ដាប្រទេស ឧស្សាហកម្មអភិវឌ្ឍន៍ (G8) នៅអាមេរិក ថ្នាក់ដឹកនាំ បណ្ដាប្រទេសអឺរ៉ុប
ជាសមាជិក G8 (រួមមាន អាលឺម៉ង់ បារាំង អ៊ីតាលី និងអង្គគ្លេស) រួមជាមួយ បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បានមានជំនួបចរចារផ្ទាល់ ពិភាក្សារអំពីវិបត្តិបំណុលនៅទ្វីបអឺរ៉ុប។ បណ្ដាថ្នាក់ដឹកនាំនៃប្រទេសចំនួន 4 គឺ អាលឺម៉ង់ បារាំង អ៊ីតាលី និងអង្គគ្លេស ក៏ដូចជា ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ុប និងប្រធានគណះកម្មាការទ្វីបអឺរ៉ុប បានឯកភាពថា ភារកិច្ចពង្រឹងថវិកា និងកំណើន សុទ្ធតែចាំបាច់ ដើម្បីដោះស្រាយការវិបត្តិក្នុង Eurozone។ បណ្ដាថ្នាក់ដឹកនាំ ទ្វីបអឺរ៉ុប ក៏ទទួលបានការឯកភាពរួម អំពីបណ្ដាបញ្ហា
ក្នុងរបៀបវារះ របស់សន្និសីទ G8 ខាងមុខនេះដែរ៕