បណ្ដាប្រទេសអាស៊ាន+៣ ចាំបាច់ត្រូវបើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ជួយ សម្រួលដល់ការធ្វើចរាចរសម្រាប់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ការដោះ ដូរ ពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Vu Ho បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ ព្រមទាំងស្នើឲ្យបណ្ដាប្រទេសអាស៊ាន+៣ សម្រេចរួចរាល់ការអនុវត្តផែនការការងារអាស៊ាន+៣ ដំណាក់កាល ២០១៨-២០២២ និង អនុម័តលើផែនការការងារដំណាក់កាល ២០២៣-២០២៧ ឲ្យបានឆាប់ៗ។
បណ្ដាប្រទេសអាស៊ាន+៣ ចាំបាច់ត្រូវបើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ជួយ សម្រួលដល់ការធ្វើចរាចរសម្រាប់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ការដោះ ដូរ ពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ - ảnh 1លោកឯកអគ្គរដ្ឋទូត Vu Ho

កាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅកិច្ចប្រជុំឧត្តមន្ត្រី (SOM) អាស៊ាន+៣ រវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូគឺចិន ជប៉ុន និងកូរ៉េខាងត្បូង។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ ព្រមទាំងស្នើឲ្យបណ្ដាប្រទេសអាស៊ាន+៣ សម្រេចរួចរាល់ការអនុវត្តផែនការការងារអាស៊ាន+៣ ដំណាក់កាល ២០១៨-២០២២ និង អនុម័តលើផែនការការងារដំណាក់កាល ២០២៣-២០២៧ ឲ្យបានឆាប់ៗ។ ទន្ទឹមនឹងនេះលើកទឹកចិត្តដល់បណ្ដាដៃគូចិន ជប៉ុន និងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យអាទិភាពឲ្យសមស្របជាមួយរាល់គោលដៅ និងគោលការណ៍នៃ ឯកសារទស្សនៈរបស់អាស៊ានស្តីពីមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក (AOIP) ព្រមទាំង ស្នើឱ្យប្រទេសនានា បើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ជួយសម្រួលដល់ការធ្វើចរាចរសម្រាប់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ។

លោកឯកអគ្គរដ្ឋទូត Vu Ho ក៏បានចែករំលែកអំពីការខិតខំប្រឹងប្រែងកសាងដែនសមុទ្រប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ព្រមទាំងជួយសម្រួលដល់ការខិតខំប្រឹងប្រែងស្ដារឡើងវិញ កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ