បណ្ដាពិធីបុណ្យដើមនិទាឃរដូវឆ្នាំ២០១៣បានប្រព្រឹត្តទៅយ៉ាងផុលផុស

(VOV)_នាប្រឹកថ្ងៃទី ១៦ កុម្ភះ នៅឃុំ Doi Son ស្រុក Duy Tien គណះ កម្មា ធិការ ប្រជាជនខេត្ត Ha Nam (ភាគខាង​ជើង​វៀត​ណាម)​ បាន​រៀបចំ​ពិធីបុណ្យ Tich Dien –
Doi Son នេះគឺជាពិធីបុណ្យប្រពៃណី​ចុះស្រែ​ភ្ជួរដី បួងសួងសូមអោយឆ្នាំមួយមាន អាកាសធាតុអំណោយផល។ អនុ​ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួម ​និងអូធធុប រួមជាមួយប្រជាជនក្នុងតំបន់ជាច្រើនកុះករ។ ថ្លែង មតិនៅទីនេះ លោក Tran Xuan Loc លេខា គណះកម្មាធិការបក្ស ខេត្ត Ha Nam បាន
អោយដឹងថា÷

          “ ពិធីបុណ្យ Tich Dien – Doi Son បានក្លាយទៅជាចំណុចវប្បធម៌​លេចធ្លោ នា
ដើមឆ្នាំ របស់​ជនគ្រប់រូប។ នេះគឺជាពិធីបុណ្យមួយពោ​ពេញទៅដោយអត្ថន័យប្រវត្តិ
សាស្ត្រនិងទំនើប។ ក្នុងរយះពេលច្រើនឆ្នាំ​កន្លងទៅ តាមរយះពិធីបុណ្យដើមនិទាឃ រដូវនេះ ប្រជាកសិករខេត្ត Ha Nam សោមនស្សរីករាយដាំដុះ អនុវត្តវិទ្យាសាស្ត្រ  
បច្ចេក វិទ្យា អភិវឌ្ឍន៍​លើគ្រប់វិស័យ រួមទាំងដាំដុះ និងចិញ្ឆឹមសត្វ។ ពិសេសគឺកម្មវិធី
កសាង ជនបទថ្មី បានក្លាយទៅជាចលនាទូលាយ ដែលទាក់ទាញគ្រប់កម្លាំង រួម
ដៃកសាង។”


                      

បណ្ដាពិធីបុណ្យដើមនិទាឃរដូវឆ្នាំ២០១៣បានប្រព្រឹត្តទៅយ៉ាងផុលផុស - ảnh 1
កពិធីបុណ្យ វត្ត Huong ឆ្នាំ ​២០១៣​
(រូបថត​Internet)

នាថ្ងៃទី ១៥ កុម្ភះ ( គឺថ្ងៃទី ៦ ខែទី១ គិតតាមច័ន្ទគតិ) ភ្ញៀវទេសចរណ៍ ឧបាសក
 ឧបាសិកាពុទ្ធសាសនារាប់ហ្មឹននាក់បានមកដល់ស្រុក My Duc (ជាយទីក្រុងហាណូយ) ​ក្នុងឱកាស បើកពិធីបុណ្យ វត្ត Huong ឆ្នាំ ​២០១៣​ដោយមានប្រធានបទគឺ÷ ភាពល្អ
ស្អាត ប្រពៃណីរបស់វប្បធម៌វៀតណាម។ ពិធីបុណ្យ វត្ត Huong ឆ្នាំនេះ ត្រូវបានចាត់
ទុក ជាពិធីបុណ្យ១ ​ក្នុង​ចំណោម​ពិធីបុណ្យស្នូលចំនួន ៦ របស់ប្រទេសជាតិ និងជា
ពិធីបុណ្យចាប់​ផ្តើម​អោយបណ្ដាសកម្មភាពនៃឆ្នាំ ទេសចរណ៍ជាតិ តំបន់វាលទំនាប
ទន្លេ​ Hong – Hai Phong។ លោក Nguyen Van Hau អនុប្រធាន​គណះ​កម្មា​ធិការ​ប្រជា
ជន ស្រុក My Duc និងជាប្រធានគណះចាត់តាំង​ពិធីបុណ្យ​វត្ត Huong ឆ្នាំ ២០១៣នេះ បានអោយដឹងថា÷

          “ អំពីការងារបរិស្ថាន យើងខ្ញុំបានជួសជុលនិងបើកដាក់អោយដំណើរ​ការឡរ
ដុតសំរាម។ ឆ្នាំនេះ យើងខ្ញុំក៏បានរៀបចំក្រុមចម្រុះត្រួតពិនិត្យ​ ដែលក្នុងនោះមាន ÷ប៉ូលីស្តបរិស្ថានរបស់នគរបាលទីក្រុងហាណូយ និង​មជ្ឈមណ្ឌលសុខាភិបាល  បង្ការរោគ ទីក្រុងផងដែរ។”

          នាថ្ងៃនេះដែរ នៅទីក្រុង Quang Ngai សម្ព័ន្ធសមាគមយុវជន​វៀតណាម នៃទី
ក្រុង Quang Ngai បានរៀបចំកម្មវិធី ÷ ពិធីបុណ្យ និទាឃរដូវ​ ២០១៣ បានទាក់ទាញ
មិត្តវ័យ ក្មេងជាច្រើនកុះករចូលរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ