បណ្ដាភាគីទាក់ទិននៅស៊ីរីបញ្ចប់វង់ចរចារថ្មី


បណ្ដាភាគីទាក់ទិននៅស៊ីរីបញ្ចប់វង់ចរចារថ្មី - ảnh 1
បណ្ដាភាគីទាក់ទិននៅស៊ីរីបញ្ចប់វង់ចរចារថ្មី (Image: VNA)

(VOVworld) - នាថ្ងៃទី ១០ មេសា បណ្ដាតំណាងនៃរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបាន បញ្ចប់វង់ចរចារដែលបានអូសបន្លាយក្នុងរយៈពេល ៤ ថ្ងៃ នៅទីក្រុងម៉ូស្គូរបស់រុស្ស៊ី ដោយមានការអំពាវនាវពីភាគីប្រឆាំងស៊ីរីស្តីពីការៀបចំសន្និសីទអន្តរជាតិលើកទី ៣ ក្រោមការគាំពារបស់ អ.ស.ប. សំដៅស្វែងរកដំណោះស្រាយបញ្ហាសង្គ្រាមស៊ីវិលដែល អូសបន្លាយក្នុងរយៈពេល ៤ ឆ្នាំនៅស៊ីរី។ នាបច្ចុប្បន្ន មិនទាន់មានភាពច្បាស់លាស់
ថា៖ ការចរចារ លើកនេះទទួលបានការបោះជំហានណាមួយដែរឬទេ។ នាខែ មករា
កន្លងទៅ រុស្ស៊ី ទើបនឹងរៀបចំការចារលើកទី ១ រវាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង
នានា។ លទ្ធផល នៃវង់ចរចារនេះគឺ “គោលការណ៍ទីក្រុងម៉ូស្គូ” ក្នុងនោះ សង្កត់ធ្ងន់
ទៅលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់ស៊ីរី ការប្រឆាំងជំទាស់លទ្ធិភេវរកម្ម
និយមការដោះស្រាយជំលោះដោយសន្តិវិធីនិងបដិសេធន៍រាល់ការអន្តរគមន៍ពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ