បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព

បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព - ảnh 1
បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព (PTI)


        Vovworld-បេសកជនពិសេសអង្គគារសហប្រជាជាតិទទួលបន្ទុកអំពី​លីប៉ី
​ទន្ទឹមនឹងនោះជាប្រធានក្រុមបេសកម្មអង្គការសហប្រជាជាតិប្រចាំនៅលីប៉ី
(MANUL) លោក Bernardino Leon នាថ្ងៃតី១៣កញ្ញាបានឲ្យដឹងថា បណ្ដាភាគី​នៅ
លីប៉ីបានខិតមកជិតនឹងការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ តាមស្មារតី​សេចក្តី
ព្រមព្រៀងសន្តិភាពដោយអអ្គការសហប្រជាជាតិគាំពារ។ លោក Leon បានឲ្យដឹង
ថា បណ្ដាភាំគីបានឯកភាពអំពីចំនុចសំខាន់មួយចំនួន។ រាល់មតិនៃ​មហាសន្និបាត
ប្រជាជនទូទាំងប្រទេស (GNC គឺរដ្ឋសភាចាស់របស់លីប៉ី)បានដាក់​ចូលសេចក្តីព្រាង
កិច្ចព្រមព្រៀងសន្តិភាពវិសោធនកម្ម ទន្ទឹមនឹងនោះអំពាវនាវ​រដ្ឋាភិបាលនៅ Tobruk
យល់ព្រមនឹងការធ្វើវិសោធនកម្មនេះដើម្បីផលប្រយោជន៍​នៃ​ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ