បណ្ដាភាគីប្រឆាំងនៅលីប៊ីឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព


បណ្ដាភាគីប្រឆាំងនៅលីប៊ីឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព - ảnh 1
បណ្ដាភាគីប្រឆាំងនៅលីប៊ីឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព (Image: VNA)

(VOVworld) – ការចរចារនយោបាយរវាងតំណាងនៃរដ្ឋសភារបស់លីប៊ី​ (HoR) ដែល
សហគមន៍អន្តរជាតិទទួលស្គាល់និងមហាសន្និបាតប្រជាជនទូទាំងប្រទេស (GNC - ស្ថាប័ននិតិបញ្ញត្តិចាស់ដែលកំលាំងឥស្លាមគាំទ្រ) ទៅនៅទីក្រុង Skhirat របស់ Maroc នាពេលថ្មីៗនេះទទួលបានពង្រាងកិច្ចព្រមព្រៀងមួយជួយភាគីនានាឆ្ពោះទៅកិច្ចព្រម
ព្រៀងសន្តិភាពចុងក្រោយសំដៅដោះស្រាយវិបត្តិនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៩ មេសា បេសកជនពិសេស
នៃ អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី លោក Benardino Leon បានឲ្យដឹងថា៖ ភាគី
នានាបានយល់ព្រមពង្រាងកិច្ចព្រមព្រៀងពោលខាងលើស្តីពីការបង្កើតរដ្ឋាភិបាល
សមគ្គីភាពជាតិមួយទោះបីជានៅមានមាត្រាមួយចំនួនត្រូវបានពិនិត្យមើលនិងផ្តល់
មតិថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ