បណ្ដាមណ្ឌលលេងកំសាន្តនៅរដ្ឋធានីហាណូយទាក់ទាញមនុស្សជាច្រើនមកចូលរួម
|
បណ្ដាមណ្ឌលលេងកំសាន្តនៅរដ្ឋធានីហាណូយទាក់ទាញមនុស្សជាច្រើនមកចូលរួម |
(VOV)_នាថ្ងៃទី៣០ មេសា បណ្ដាមណ្ឌលលេងកំសាន្តនៅរដ្ឋធានីហាណូយ
បានទាក់ទាញមនុស្សជាច្រើននាក់មកចូលរួម។ បរិមាណមនុស្សមកគោរពវិញ្ញាណ
ក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព បានកើនឡើងជាច្រើន បើប្រៀប
នឹងថ្ងៃធម្មតា។ បង Tran Quoc Tuan នៅខេត្ត Thai Nguyen រួមជាមួយប្រពន្ធ និងកូន
ដែលមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញបានចែករំលែកថា៖
“ ខ្ញុំនាំកូនៗទៅដើរលេង។ ពួកគេសប្បាយរីករាយណាស់ ដោយបានមកប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ។ ប្រទេសយើងអភិ
វឌ្ឍន៍ និងផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ។ ខ្ញុំមោទនភាពណាស់។ ”
បណ្ដាមណ្ឌលកេរ្តិ៍ដំណែលល្បីឈ្មោះនៅរដ្ឋធានីហាណូយ ដូចជា៖ Van
Mieu – Quoc Tu Giam បរមរាជវាំង Thang Long បឹង Hoan Kiem …លៗ សុទ្ធតែ
ទទួលមនុស្សជាច្រើនកុះករមកទស្សនាដែរ៕