បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ

បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ - ảnh 1
បណ្ដាមហាវិទ្យាល័យគុយបានិងអាមេរិកបើកទូលាយកិច្ចសហប្រតិបត្តិការ (Al Jazeera)


        Vovworld-នាថ្ងៃទី១០សីហាមហាវិទ្យាល័យ La Habana (UH) និង​មហាវិទ្យាល័យ
Johns Hopskin (JHU) មជ្ឈមណ្ឌលអប់រំជួរមុខចំនួន២របស់​គុយបា​និងអាមេរិកទទួល
បានកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការឯកទេស តាមនោះតាំងពីឆ្នាំ២០១៦
តទៅនិស្សិតរបស់ JHU នឹងមានឱកាសរៀននៅ UH។ ​លោក Lori Citti នាយក
ការិយាល័យទទួលបន្ទុកការរៀនសូត្រនៅឯបរទេសរបស់ JHU បានឲ្យដឹងថា កម្មវិធី
ថ្មីនេះឆ្លើយតបនឹងការយកចិត្តទុកដាក់កាន់ច្រើនឡើង​ទៅលើគុយបារបស់មជ្ឈដ្ឋាន
អ្នកប្រាជ្ញានិងនិស្សិតអាមេរិកនិងជាផ្នែកមួយនៃ​គំរោងការណ៍រួមចងសម្ព័ន្ធរៀនសូត្រ
នៅឯបរទេស (CASA) ដែលទើបនឹងបាន​បណ្ដាមហាវិទ្យាល័យល្បីឈ្មោះរបស់
អាមេរិកដូចជា Hopkins, Brown, Columbia ជាដើមចាប់ផ្ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ