បណ្ដារដ្ឋភាគឦសានរបស់អាមេរិកទទួលរងការជាប់គាំងដោយព្រិលធ្លាក់យ៉ាងខ្លាំង

បណ្ដារដ្ឋភាគឦសានរបស់អាមេរិកទទួលរងការជាប់គាំងដោយព្រិលធ្លាក់យ៉ាងខ្លាំង - ảnh 1
ព្រិលធ្លាក់គ្រប់ដណ្ដប់ផ្លូវនៅអាមេរិក

(VOVworld) - ព្យុះព្រិលមានឈ្មោះ “Snowzilla” បន្តបណ្ដាលឲ្យសកម្មភាពនៅរដ្ឋ
ជាច្រើនភាគឦសានរបស់អាមេរិកទទួលរងកាជាំប់គាំងក្នុងថ្ងៃទី២៣ និងថ្ងៃទី២៤
មករា ដោយបរិមាណព្រិលធ្លាក់ឡើងដល់កម្រាស់៧០សង់ទីម៉ែត្រ សូម្បីតែនៅ
តំបន់មួយចំនួនមានកម្រាស់៩០សង់ទីម៉ែត្រ ហើយក្លាយទៅជាព្យុះព្រិលមួយក្នុង
ចំណោម៥ព្យុះព្រិលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ជើងហោះហើររាប់ពាន់
ជើងត្រូវលុបចោលនៅពេលព្រិលគ្រប់ដណ្ដប់ទាំងស្រុងលើព្រលានយន្តហោះនៅ
ទីក្រុង New York Philadelphia Washington និង Baltimore។មនុស្សជាង២សែននាក់
ត្រូវរស់ក្នុងស្ថានភាពដាច់ភ្លើងអគ្គីសនី ខណៈដែលគ្រោះថ្នាក់រាប់រយករណីបាន
កើតឡើងដោយព្រិលធ្លាក់យ៉ាងខ្លាំង។នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋអំណាច បាន
សំណូមពរឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ហើយដាក់ពង្រាយបន្ថែមបរិមាណកម្មករ
បោសព្រិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ