បណ្ដារដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីប្រកាសស្តីពីបណ្ដាបញ្ហាពិភពលោក

បណ្ដារដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីប្រកាសស្តីពីបណ្ដាបញ្ហាពិភពលោក - ảnh 1
បណ្ដារដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីប្រកាសស្តីពីបណ្ដាបញ្ហាពិភពលោក (Image: VNA)


(VOVworld) – នារសៀលថ្ងៃទី ១៥ មេសា តាមម៉ោងតំបន់ សន្និសីទថ្នាក់រដ្ឋមន្ត្រីការ បរទេសក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G-7 បានបិទបញ្ចប់ក្រោយរយៈ
ពេល ២ ថ្ងៃធ្វើការនៅទីក្រុង Lubeck ភាគខាង​ជើងអាល្លឺម៉ង់។ សន្និសីទបានចេញ
សេចក្តីប្រកាសរួមចុងក្រោយដែលផ្តោតទៅលើរាល់បញ្ហាក្តៅគគុកលើសកល
លោកនិងសេចក្តីថ្លែងការណ៍ដោយឡែកស្តីពីសន្តិសុខនាវាចរណ៍។ ក្នុងសេចក្តី
ថ្លែងការណ៍បិទបញ្ចប់សន្និសីទបណ្ដារដ្ឋមន្ត្រីការបរទេស  G-7 បានពិភាក្សាអំពី
បញ្ហាក្តៅគគុកចំនួន ១១ លើសកលលោក ក្នុងនោះ សង្កត់ធ្ងន់ទៅលើវិបត្តិនៅ
អ៊ុយក្រែនតួនាទីរបស់រុស្ស៊ីនិងបញ្ហាសន្តិសុខនាវាចរណ៍។ សេចក្តីប្រកាសនេះបាន
អំពាវនាវឲ្យរុស្ស៊ីដើរតួនាទីសកម្មជាងទៀតក្នុងជំលោះនៅអ៊ុយក្រែនដើម្បីភាគី
ប្រឆាំងប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុង Minsk។ សេចក្តីប្រកាសពោលខាងលើ
ក៏បានអំពាវនាវឲ្យភាគីនានាប្រតិបត្តិតាមបទឈប់បាញ់ដកអាវុធធុនធ្ងន់ចេញពី
តំបន់ជំលោះដែរ។ G-7 ក៏បានប្រកាសគាំទ្រតួនាទីជាស្ពាពតភ្ជាប់របស់អាល្លឺម៉ង់
និងបារាំងសំដៅដោះស្រាយជំលោះនៅអ៊ុយក្រែន។

ទាក់ទិនដល់បញ្ហាសន្តិសុខនាវាចរណ៍ បណ្ដារដ្ឋមន្ត្រី G-7 បានចេញសេចក្តីថ្លែងការ ណ៍ដោយឡែកស្តីពីបញ្ហានេះ។ សេចក្តីថ្លែងការណ៍សន្តិសុខនាវាចរណ៍នៃ G-7   រួមមានចំណុចចំនួន ១១ ក្នុងនោះសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃនាវាចរណ៍ ក្នុងជីវភាពរស់នៅនិងអាជីវកម្ម។ ទន្ទឹមនឹងនោះ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់
ទៀតថា៖ យើងអាចប្រឆាំងបណ្ដាការគំរាមកំហែងចំពោះសន្តិសុខនាវាចរណ៍
ប្រសិនបើ យើងសហប្រតិបត្តិការដោយឈរលើមូលដ្ឋានច្បាប់និងការសម្រុះសម្រួល ធ្វើសកម្មភាពរវាងប្រទេសនានាលើពិភពលោក។ រដ្ឋមន្ត្រីការបរទេស G-7  គ្រប់រូប បានសន្យាគោរពសណ្តាប់ធ្នាប់នាវាចរណ៍ដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺ
អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ស្ថានភាពនៅសមុទ្រ ខាងកើតនៅត្រូវបានត្រួតពិនិត្យ ព្រមទាំង ប្រឆាំងជំទាស់រាល់សកម្មភាពដោយឯកតោ ភាគីដែលធ្វើឲ្យស្ថានភាពក្នុងតំបន់ស្គុគស្មាញ។  G-7 ប្រឆាំងជំទាស់យ៉ាងខ្លាំងរាល់
ឧបាយកលប្រកាសអធិបតេយ្យភាពទៅលើដែនដីនិងសមុទ្រតាមរយៈការគំរាម កំហែងឬការដាក់សម្ពាធន៍និងការប្រើប្រាស់អំពើហឹង្សា។ ក្រៅពីនោះ G-7  ក៏បាន
អះអាងនូវសារៈសំខាន់នៃកិច្ចព្រមព្រៀងឬវិធានការដោះស្រាយជំលោះក្នុងតំបន់
ដោយសន្តិវិធីព្រមទាំងអំពាវនាវជំរុញការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង
កើត (COC) យ៉ាងឆាប់ៗ គាំទ្រខ្លាំងសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រ ខាងកើត (DOC) ។ ទាក់ទិនដល់បញ្ហាអ៊ីរ៉ង់ បណ្ដារដ្ឋមន្ត្រីការ
បរទេស G-7  អំពាវនាវឲ្យ Tehran សហប្រតិបត្តិការជាបន្តជាមួយទីភ្នាក់ងារ
ថាមពលបរមាណូអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ