បណ្ដាសកម្មភាពក្នុងព្រឹត្តិការណ៍Connecting Viet Youth 2017

(VOVWORLD) -កម្មវិធីផុលផុសជាច្រើន ពោរពេញទៅដោយអត្ថន័យស្ថិតនៅក្នុងបណ្ដាព្រឹត្តិការណ៍តភ្ជាប់យុវវ័យវៀតណាម- Connecting Viet Youth 2017 នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី៦សីហា។ ចំណុចសំខាន់ក្នុងទិវានេះគឺការប្រកួតរត់ពណ៌ Run for Charity នៅទីក្រុងហាណូយ
បណ្ដាសកម្មភាពក្នុងព្រឹត្តិការណ៍Connecting Viet Youth 2017 - ảnh 1បណ្ដាសកម្មភាពក្នុងព្រឹត្តិការណ៍Connecting Viet Youth 2017 

កម្មវិធីផុលផុសជាច្រើន ពោរពេញទៅដោយអត្ថន័យស្ថិតនៅក្នុងបណ្ដាព្រឹត្តិការណ៍តភ្ជាប់យុវវ័យវៀតណាម- Connecting Viet Youth 2017 នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី៦សីហា។ ចំណុចសំខាន់ក្នុងទិវានេះគឺការប្រកួតរត់ពណ៌ Run for Charity នៅទីក្រុងហាណូយ ដោយមានគំរោងទាក់ទាញមនុស្សចំនួនជាង៣ពាន់នាក់ចូលរួម។ បន្តទៅទៀតគឺបណ្ដាសកម្មភាពបរិច្ចាគឈាម សម្ដែងសិល្បះ ជូនអំណោយសំរាប់កុមារ…លៗ ព្រឹត្តិការណ៍តភ្ជាប់យុវវ័យវៀតណាម- Connecting Viet Youth 2017 បានបង្កើតឡើងដោយសម្ព័ន្ធសមាគមយុវជន -សមាគមនិស្សិតទីក្រុងហាណូយ រួមសហការជាមួយសហគមន៍ច្នៃប្រឌិតសកល (Global Shapers Communitu – Hanoi Hub) នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ និងសមាគមនិស្សិតវៀតណាមនៅអាមេរិក អូស្ត្រាលី បារាំង សិង្ហបុរី…លៗ តាមព្រឹត្តិការណ៍នេះ គណៈចាត់តាំងមានគោលបំណងតភ្ជាប់សហគមន៍មិត្តវ័យក្មេងវៀតណាម បញ្ជូនបច្ចេកទេសទំនើបៗទៅដល់យុវវ័យវៀតណាម និងជំរុញចលនាស្ម័គ្រចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ